លោក ពេជ្រ ស្រស់៖ ខ្ញុំជាប្រធានបក្សយុវជន បើមិនឲ្យខ្ញុំឈឺឆ្អាលសុខទុក្ខយុវជន តើឲ្យខ្ញុំធ្វើអ្វីជាអទ្ធិភាពនោះ..?
(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ មានយុវជន-យុវតីដែលជា ទំពាំងស្នងឬស្សីបានបង្កហិង្សាជាច្រើនករណី ក្នុងនោះមានករណីខ្លះបណ្ដាលអោយបាត់បង់អាយុជីវិតក៏មាន។ ទាំងនេះបានឆ្លុះបញ្ចាំងពីបញ្ហាចាក់ស្រេះរបស់យុវជនខ្មែរដែលត្រូវតែតម្រង់ទិសយុវជនឲ្យដើរផ្លូវត្រូវក្នុងសង្គមជាតិ។
ដោយមើលឃើញបញ្ហានៅហើយបានជា លោក ពេជ្រ ស្រស់ ជាប្រធានគណបក្សយុវជនកម្ពុជា បានសរសេរសារលើបណ្ដាញសង្គម ហ្វេសប៊ុកកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ថា ” ខ្ញុំ ពេជ្រ ស្រស់ ជាប្រធានគណបក្សយុវជន បើខ្ញុំមិនឈឺឆ្អាលសុខទុក្ខយុវជន និងតម្រង់ទិសយុវជនឲ្យដើរផ្លូវត្រូវក្នុងសង្គម…តើឲ្យខ្ញុំធ្វើការងារអ្វីជាចម្បងនោះ? “៕
ដោយ៖ ស៊ាងម៉ី