លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានឹងចូលរួមប្រជុំពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មនាប៉ុន្មានថ្ងៃខាងមុខ ស្ដីពីការផ្សព្វផ្សាយគ្រឿងស្រវឹង

ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩​ ម៉ោង 04:48 PM

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នឹងជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នេះ លោកបានបង្ហោះសារនៅលើគណនីផ្ទាល់ខ្លួនរបស់លោកពាក់ព័ន្ធនឹងកិច្ចប្រជុំរវាងស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយនឹងក្រសួងពាណិជ្ចកម្មនាប៉ុន្មានថ្ងៃខាងមុខនេះ ថា “ តបតាមការអញ្ជើញប្រតិភូគណបក្ស យុវជនកម្ពុជាតាមរយៈលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ហើយខណៈនេះផងដែរ គឺ ខាងក្រសួងពាណិជ្ជកម្មនឹងចូលប្រជុំពិភាក្សាជាមួយនឹងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ស្តីអំពីការផ្សព្វផ្សាយនូវគ្រឿងស្រវឹងនៅវិមានសន្តិភាពនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ។សូមបញ្ជាក់ថានៅប៉ុន្មានសប្តាហ៍មុនគឺប្រតិភូរបស់គណបក្សយុវជនកម្ពុជា បានធ្វើលិខិតមួយជូនទៅសម្តេចតេជោ ដើម្បីអញ្ជើញរដ្ឋមន្រ្តីព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បី ចូលរួមប្រជុំនៅចំពោះមុខសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិភាក្សាអំពីការផ្សព្វផ្សាយនូវគ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យ “៕

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

អត្ថបទ៖ សីហា

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds