នុះវីវរហើយ៖ ក្រសួងយុត្តិធម៌បានអន្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូបនោះហើយ ដោយព្រះរាជអាជ្ញាកំពុងឲ្យប៉ូលីសបញ្ជូនសំណុំរឿងមកតុលាការ ដើម្បី…..
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់បានអញ្ជើញក្រសួង យុត្តិធម៌មកបកស្រាយរឿងអយុត្តិធម៌ខ្លះនៅក្នុងសង្គម។ ដោយនៅក្នុងកិច្ចប្រជុំនេះមានបណ្តាគណបក្សទាំង១៦បានចូលរួមប្រជុំ។
ដោយនៅក្នុងកិច្ចប្រជុំនេះ មានការលើកឡើងពីបញ្ហាសង្គមជាច្រើនដែលអយុត្តិធម៌។ក្នុងនោះផងដែរ លោក ពេជ្រ ស្រស់បានសរសេរលិខិតមួយច្បាប់ជូនលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើពិនិត្យការអនុវត្តច្បាប់លើករណីយុវតី៤រូប ដែលប្រើហិង្សាមកលើយុវតី១រូប ដែលបានបញ្ចប់រឿងត្រឹមបង់លុយ២០០០ដុល្លារនោះ។
លោកពេជ្រ ស្រស់ បង្ហោះនៅក្នុងគណនីហ្វេសប៊ុកររបស់លោកថា៖ ដំណឹងអនុវត្តច្បាប់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអន្តរាគមន៍ទៅព្រះរាជអាជ្ញាឲ្យបន្តបណ្តឹងអាជ្ញាលើយុវតី៤រូបនោះហើយ ដោយព្រះរាជអាជ្ញាកំពុងឲ្យប៉ូលីសបញ្ជូនសំណុំរឿងមកតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់។ ពេជ្រ ស្រស់ ២១/០១/២០២០
គួរបញ្ជាក់ថា ករណីក្មេងស្រី៤នាក់ព្រួតវាយក្មេងស្រីម្នាក់នៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដោយតម្រូវឱ្យអាណាព្យាបាលនិងសិស្សបង្កហេតុទាំង៤នាក់ សុំទោសទៅអាណាព្យាបាលនិងយុវតីជនរងគ្រោះ ព្រមទាំងសុំទោសជាសាធារណៈចំពោះអ្វីពួកគេបានប្រព្រឹត្តខុសឆ្គង។
ជាមួយគ្នានេះ អាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយមានការសម្របសម្រួលចប់សព្វគ្រប់ ក្រុមគ្រួសារសិស្សបង្កហេតុ និងក្រុមគ្រួសាររងគ្រោះទទួលទឹកប្រាក់ចំនួន២០០០ដុល្លារ ដែលជាសំណងរដ្ឋប្បវេណី