លោក ពេជ្រ ស្រស់ ៖ ពេលខ្លះមេធាវីក៏ជាជនរងគ្រោះក្នុងប្រព័ន្ធតុលាការដែរ
(ភ្នំពេញ)៖នៅក្នុងកិច្ចប្រជុំរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយនឹងក្រសួងយុត្តិធម៌ លោក ពេជ្រ ស្រស់ ដែលប្រិយមិត្តបានស្គាល់ថាជាអ្នកនយោបាយវ័យក្មេងលេចធ្លោជាងគេហើយមានវោហារសំបូរបែបនៃគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយផងនោះ
បានធ្វើការកត់សម្គាល់ចំពោះមុខរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថា៖ មានពេលខ្លះមេធាវីក៏ជាជនរងគ្រោះផងដែរនៅក្នុងប្រព័ន្ធតុលាការ ដោយហេតុបើសិនជាមេធាវីមិនបង្ខំចិត្តធ្វើតាមទម្លាប់អាក្រក់នៅក្នុងប្រព័ន្ធតុលាការ (ពុករលួយ)ទេនោះ គឺកូនក្តីរបស់ខ្លួននឹងចាញ់ក្តី។
ក្នុងន័យនេះលោក ពេជ្រ ស្រស់ បានស្នើដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឲ្យបន្តខិតខំប្រឹងប្រែងលុបបំបាត់អំពើពុករលួយនៅក្នុងប្រព័ន្ធការ ដើម្បីទទួលបានតុលាការស្អាតស្អំ និងយុត្តិធម៌ ពីព្រោះកាលណាប្រព័ន្ធតុលាការមានអំពើពុករលួយគឺអំពើអយុត្តិធម៌នឹងងាយកើតឡើងមកលើជនទន់់ខ្សោយខ្លាំងណាស់៕