ករណីហិង្សាបណ្តាលឲ្យស្លាប់សិស្សដូចគ្នាម្នាក់ នៅខណ្ឌបឹងកេងកង ឥឡូវនេះត្រូវបានបញ្ជូនសិស្សសាលាអន្តរទ្វីបអាមេរិកាំងម្នាក់នេះទៅតុលាការហើយ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ
សមត្ថកិច្ចនគបាលព្រហ្មទណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួសិស្សសាលាអន្តរទ្វីបអាមេរិកាំងម្នាក់ ទៅតុលាការ ករណីហិង្សាបណ្តាលឲ្យស្លាប់សិស្សដូចគ្នាម្នាក់ នៅខណ្ឌបឹងកេងកង។ នេះបើតាមការបញ្ជាក់ពីមន្ត្រី សាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា សិស្សសាលាអន្ដរទ្វីបអាមេរិកកាំង ២នាក់ បានវាយតប់គ្នាបណ្ដាលឲ្យភាគីម្ខាងស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភក្តិ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអារមេរិចកាំង ទៅជួបជាមួយជនសង្ស័យ នៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ ព្រោះពួកគេមានទំនាស់ជាមួយគ្នារឿងហៅអាមឹង។
ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ស.ស.វ អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ឃ នៅសាលាអន្តរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៤៣០ ផ្លូវ២៤BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ ដោយឡែក ជនសង្ស័យឈ្មោះ ន.ល.ស ជាសិស្សរៀននៅសាលាដូចគ្នា ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ៕
សាហាវមែន!នេះជាវីដេអូភស្តុតាងដែល ជនសង្ស័យបានវាយទៅលើជនរងគ្រោះបណ្តាលអោយស្លាប់ភ្លាមៗ
Posted by Fast News on Saturday, January 18, 2020