រឿងស្លាប់ពលរដ្ឋនៅបន្ទាយមានជ័យ! អភិបាលខេត្តនិងប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំ
(បន្ទាយមានជ័យ)៖ករណីពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ដែលបាន ស្លាប់ ដោយសារការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃនៅក្នុងគុកPM ខេត្ត ព្រោះតែរឿងជម្លោះដីធ្លីនោះត្រូវបានលាតត្រដាងជាសាធារណៈហើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញបទបញ្ជាឲ្យនាយឧត្តមសេនីយ៍ សៅ សុខា ចាត់តាំងគណៈកម្មាធិការចុះធ្វើការស្រាវជ្រាវរហូតមកដល់នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលទ្ធផល នៃការស្រាវជ្រាវផ្ទៀងផ្ទាត់យ៉ាងយក ចិត្តទុកដាក់ដោយរកឃើញថា នាយទាហាននៃកង រាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន២នាក់ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យ ពិតប្រាកដមែន។
ទី១ វរសេនីយ៍ឯក ស ប៊ុនសឿងអត្តលេខៈ១៩៧៣៩២ មុខងារៈ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។
ទី២ អនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩ មុខងារជំនួយការការិយាល័យ ប្រឆាំង គ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ។ក្រោយមក មន្ត្រីនគរបាល យុត្តិធម៌ នៃគណៈ កម្មការចំពោះកិច្ច ។ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានកសាងសំណុំរឿងនាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទា យមានជ័យចំនួន២នាក់បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីធ្វើការចោទប្រកាន់តាមច្បាប់។
សូមបញ្ជាក់ដែរថា ៖បន្ទាប់ពីបែកធ្លាយនៃការស្លាប់ពលរដ្ឋម្នាក់ឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មកមានសេចក្តីប្រកាសព័ត៌មានចេញពីអង្គភាព ឬស្ថាប័នយ៉ាងព្រោងព្រាត ដោយការបញ្ជាក់អំពីមូលហេតុនៃការស្លាប់ខុសៗគ្នា។កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារខេត្តបន្ទាយមានជ័យ បានធ្វើរបាយការគោរពជូនឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យថា អ្នកជំងឺស្លាប់ ដោយសារ«ខ្យល់គរ»។ ដោយឡែកកាលពី ថ្ងៃទី៣ ខែមករា ឆ្នាំ២០ ២០ រដ្ឋបាលខេត្តបន្ទាយមានជ័យ អុកត្រាដោយឯកឧត្តមអ៊ុំ រាត្រី អភិ បាលខេត្ត បានធ្វើរបា យកា រណ៍ គោរពជូនសម្តេចក្រឡាហោម ស ខេង ថា ជនរងគ្រោះ ឈ្មោះទុយ ស្រស់ (សាកសព) «មានសភាពមិនប្រក្រតីមានសភាពមិនល្អ និងញៀនស្រាដាច់ មិនបាន» ។
ទាក់ទិនទៅនឹងការចេញរបាយការណ៍និងចេញសេចក្តីប្រកាសព័ត៌មានខាងលើនេះ ត្រូវបានពលរដ្ឋក៏ដូចជា មហាជនលើកឡើងថា ចំណុចនៃការស្លាប់របស់ជនរងគ្រោះមានភាពខុសគ្នា មានន័យថាជាការសរសេរបាយការណ៍កុហកថ្នាក់ដឹកនាំ។នេះដឹង ចុះមិនដឹងតើមានពលរដ្ឋស្លូតត្រង់ប៉ុន្មាននាក់រងគ្រោះដោយសារថ្នាក់ដឹកនាំខេត្ត។
ទន្ទឹមនោះដែរពួកគាត់ស្នើសុំឱ្យសម្តេចតេជោហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ព្រមទាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានស៊ីជម្រៅបន្ថែមទៀតជុំវិញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពីព្រោះសាក្សីរស់ម្នាក់ក្នុងចំណោម៥នាក់បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានក្នុងបទសម្ភាសន៍ថាសម្លាប់ម្នាក់នេះ ឲ្យគ្រប់១២នាក់ពីព្រោះកន្លងមកធ្លាប់ សម្លាប់មនុស្សក្នុងគុកប៉េអឹម PM បានចំនួន១១នាក់រួចហើយ ៕