ករណីអនីតិជនវាយសម្លាប់ទៀតហើយ !ឪពុកជនរងគ្រោះ បានផ្ញើសារទៅលោក ពេជ្រ ស្រស់ ឲ្យជួយរកយុត្តិធម៌ជូនកូនគាត់ទាំង២ ថា….

(ភ្នំពេញ)៖ មួយរយៈពេលចុងក្រោយនេះមាន ករណីហិង្សាដែលបង្កឡើងជាច្រើនដោយ អនីតិជន(អាយុក្រោម ១៨ឆ្នាំ) ជាក់ស្តែង មានឪពុកជនរងគ្រោះ បានផ្ញើទៅលោក ពេជ្រ ស្រស់ ឲ្យជួយរកយុត្តិធម៌ជូនកូនគាត់ទាំង២ ត្រូវបានក្មេងពាលចំនួនជាង ២០ នាក់បានដេញវាយដោយម្នាក់របួសធ្ងន់ធ្ងរ និងម្នាក់ទៀតគឺស្លាប់។

នេះបើយោងតាមផេករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបង្ហោះសារនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះថា
” អនីតិជនវ៉ៃសម្លាប់ទៀតហើយ…ករណីនេះប្រហែលជា ៣ខែ មុន
**********
សូមអានសារឪពុកជនរងគ្រោះ
“សួរស្តីឯកឧត្តម ខ្ញុំមានទុកយ៉ាង ធ្ងន់ធ្ងរដោយក្រុមក្មេងពាលចំនួនជាង ២០ នាក់បានដេញវាយកូន
របស់ខ្ញុំ ២ នាក់ ម្នាក់របួសធ្ងន់ធ្ងរ និងម្នាក់ទៀតគឺស្លាប់ខ្ញុំបានដាក់ពាក្យបណ្តឹងហើយតាមរយៈមន្រ្តី
ប៉ូលីសបបញ្ជូនទៅតុលាការ តែតុលាការគឺបញ្ជូនមកប៉ូលីសវិញរុញទៅរុញមក តើត្រូវធ្វើយ៉ាងណាតុលាការទុកជនល្មើសរត់បាត់សិនបានចេញដីការតាមក្រោយចឹងអីដូចជាយ៉ាប់ណាស់តុលាការ ហើយមកដល់ពេលនេះគឺរយៈពេល៣ខែហើយរកយុត្តិធម៌មិនឃើញឯកឧត្តមសោកស្តាយណាស់តុលាការអើយ។”

តើពេលណាទើបអនុវត្តច្បាប់ឲ្យបាន
តឹងរឹងលើអនីតិជនប្រព្រឹត្តបទល្មើស?
ខ្ញុំសុំចូលរួមសោកស្តាយក្រុមគ្រួសារ
ជនរងគ្រោះផង។ “៕

ដោយ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds