មិនចប់តែត្រឹមនឹងទេ ! យុវតី៤រូបអាចនឹងឃុំខ្លួនបណ្តោះអាសន្ន ២ខែបើព្រះរាជអាជ្ញាមានឆន្ទៈអនុវត្តច្បាប់ឲ្យស្មើភាព

(ភ្នំពេញ)៖មុននេះបន្តិចប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បាន​បង្ហោះថា៖ យុវតី៤រូបនឹងត្រូវបានឃុំខ្លួនបណ្តោះអាសន្នយ៉ាងហោចណាស់ក៏២ខែដែរ បើសិនជាខាងព្រះរាជអាជ្ញាមានឆន្ទៈអនុវត្តច្បាប់ឲ្យ ស្មើភាព យុត្តិធម៌ បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជារបស់យើង។

សូមអានក្រមនីតិវិធីព្រហ្មទណ្ឌតទៅ ៖
មាត្រា២១៤ ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន
ក្នុងបទមជ្ឈិមទាក់ទង និងអនីតិជនមានអាយុចាប់ពី ១៤ឆ្នាំ ដល់ ក្រោម១៨ ឆ្នាំ ចំពោះអនីតិជនអាយុចាប់ពី១៤ ឆ្នាំ ដល់ ក្រោម ១៨ ឆ្នាំ និងត្រូវចោទប្រកាន់ពីបទមជ្ឈិមថិរវេលាឃុំ ខ្លួនបណ្តោះអាសន្នមានដូចតទៅ ៖
១-ការឃុំខ្លួនបណ្តោះអាសន្ន គឺមិនអាចលើសពី២ខែបានទេកាលណាអនីតិជនមានអាយុតិចជាង១៦ឆ្នាំ
២-ការឃុំខ្លួនបណ្តោះអាសន្នគឺមិនអាចលើសពី៤ខែបានទេ កាលណាអនីតិជនមានអាយុចាប់ពី ១៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ថិរវេលាការឃុំខ្លួនបណ្តោះអាសន្នតាមចំណុចទី១និងចំណុចទី២ខាងលើនេះ មិនត្រូវលើសពីពាក់កណ្តាល នៃអប្បបរមា នៃទោស ដែលច្បាប់បានកំណត់សំរាប់អនីតិជននោះឡើយ។

នៅព្រឹកស្អែកនេះ ខ្ញុំនឹងផ្ញើលិខិតមួយជូន រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ដើម្បីជំរុញការអនុវត្តច្បាប់ឲ្យបានតឹងរឹង  តម្លាភាព និង យុត្តិធម៌ គឺដើម្បីធានាបាននូវសង្គមស្អាតស្អំហើយខ្ញុំនឹងមិនផ្ញើលិខិតជូនទៅព្រះរាជអាជ្ញានោះទេ ដោយសាររដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានសិទ្ធិប្តឹងអន្តរាគមន៍ដើម្បីព្រះរាជអាជ្ញាអនុវត្តនីតិវិធីច្បាប់។ ពេជ្រ ស្រស់
១៩/០១/២០២០ ” ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds