ទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក៍ជាទុក្ខលំបាក របស់គណបក្សប្រជាជនកម្ពុជាដែរ ដូច្នោះ ត្រូវរួមគ្នាដោះស្រាយ ឲ្យទាន់ពេលវេលា

(ប៉ៃលិន)៖ លោក ទឹម សុធីម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត មូលដ្ឋាននៃមន្ទីរផែនការ បានមានប្រសាសន៍លើកឡើងថា ការលំបាក របស់ប្រចាពលរដ្ឋ ក៍ជាការលំបាក របស់គណបក្សប្រជាជនកម្ពុជាដែរ ដូច្នោះយើងត្រូវរួមគ្នាស្វែងយល់ និងដោះស្រាយ ឲ្យបានទាន់ពេលវេលា។ ការថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំសែ្វងយល់ពីការរស់នៅ របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា តាមមូលដ្ឋាន ក្នុងឃុំសាលាក្រៅ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ក្នុងភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោក ទឹម សុធីម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត មូលដ្ឋាននៃមន្ទីរផែនការ បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុនសែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តអនុវត្តគោលនយោបាយ វប្បធម៌ សន្ទនា ដើម្បីដោះស្រាយ បញ្ហាប្រទេសជាតិ ជាពិសេស ការពង្រឹងសាមគ្គីភាព ឯកភាពជាតិខ្មែរ និងការបង្រួបបង្រួមជាតិខ្មែរទាំងមូល ដូច្នេះក្រុមការងារគ្រប់ថ្នាក់ទាំងអស់ ត្រូវខិតខំប្រឹងប្រែង ចុះមូលដ្ឋាន ដើម្បីក្តាប់បានពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្តែង នៅថ្ងៃនេះ យើងធ្វើកិច្ចប្រជុំមួយ ជាមួយមេបក្សភូមិ មេក្រុមបក្សភូមិលាវ និងភូមិទួល ក្នុងគោលបំណង ដើម្បីសែ្វងយល់ ពីការរស់នៅ របស់ប្រពលរដ្ឋ និងបញ្ហាប្រឈមនានា នៅក្នុងភូមិលាវ និងភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងរកដំណោះស្រាយជូនពួកគាត់។

ប្រធានគណៈកម្មាធិការ បានបន្តថា៖ ក្រុមការងារ ថ្នាក់ភូមិ/ឃុំ មានតួនាទីយ៉ាងសំខាន់ ក្នុងការចុះជួយពង្រឹង បំប៉នស្មារតីឆន្ទះ ដល់កម្លាំងសមាជិក សមាជិការបក្ស នៅតាមមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវឲ្យបានរឹងមាំ ហើយថ្នាក់ដឹកនាំបក្ស គ្រប់ជាន់ថ្នាក់ ត្រូវមានគោលជំហរ ស្មោះត្រង់ ជាមួយគណបក្ស និងមានឆន្ទះការពារ ផលប្រយោជ របស់គណបក្ស ផលប្រយោជជាតិ និងផលប្រយោជន៍ប្រជាជនជាធំ ដោយយកចិត្តទុកដាក់ ចុះជាប់ជាមួយប្រជាជន ដឹងពីសុខទុក្ខ របស់ប្រជាជន នៅគ្រប់មូលដ្ឋាន ដែលធ្វើអោយប្រជាជន មានការគាំទ្រ ដល់ប្រមុខដឹកនាំ ក្នុងចូលរួមកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ អោយកាន់តែរីកចំរើនបន្ថែមទៀត។ ជាមួយគ្នានេះ លោកក៍បានអំពាវនាវ ដល់បណ្តាសមាជិកទាំងអស់ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ដែលមានស្រាប់ និងអរគុណ សន្តិភាព ដែលបានបង្កើតជីវិតថ្មី ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open