រកឃើញកីឡាករបាល់ទាត់វ័យចាស់ជាងគេ អាយុ៧៣ឆ្នាំបំបែកកំណត់ត្រាពិភពលោក
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ម៉ោង 01:08PM
កីឡាករសញ្ជាតិអ៊ីស្រាអែល Isaak Hayik បានចារឈ្មោះក្នុងសៀវភៅកំណត់ត្រាពិភពលោក បន្ទាប់ពីក្លាយជាកីឡាករបាល់ទាត់វ័យចាស់ជាងគេបានចូលលេងក្នុងការប្រកួតអាជីពក្នុងវ័យ៧៣ឆ្នាំ។
Isaak កាន់កាប់កំណត់ត្រានេះដោយលេងជាអ្នកចាំទីឲ្យក្រុម Ironi Or Yehuda កាលពីម្សិលមិញ។ ថ្វីបើវ័យចាស់មែនតែ Isaak បាននិយាយថា លោកត្រៀមរួចរាល់សម្រាប់ការប្រកួតបន្តទៀត បន្ទាប់ពីលេងបាន៩០នាទីពេញ។ លោកបានទទួលពានរង្វាន់កំណត់ត្រាពិភពលោក (Guinness World Records) នៅក្នុងកម្មវិធីមួយ បន្ទាប់ពីការប្រកួត។
នៅប៉ុន្មានថ្ងៃខាងមុខ Isaak Hayik នឹងឈានដល់វ័យ៧៤ឆ្នាំ។ Ironi Or Yehuda ជាក្លឹបកំពុងលេងក្នុងលីគ Liga Bet South A ក្នុងលីគលំដាប់ទី៤នៃប្រទេសអ៊ីស្រាអែល។ សម្រាប់ការប្រកួតនេះ Ironi Or Yehuda បានបរាជ័យ ៥-១ ដោយសារក្រុម Maccabi Ramat Gan៕