លោកស្រី ឌុច គឹមយ៉ាន បដិសេធការចោទប្រកាន់របស់ លោក ប៉ូច សុខជា ពាក់ព័ន្ធនឹងជម្លោះដីធ្លី នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
(ភ្នំពេញ)៖ អនុសេនីយ៍ឯក ឌុច គឹមយ៉ាន យោធានៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានចេញលិខិត និងបដិសេធមួយ ពាក់ព័ន្ធនឹងបញ្ហាជម្លោះដីធ្លី នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ សូមចុះផ្សាយនូវលិខិតបំភ្លឺរបស់ លោក ឌុច គឹមយ៉ាន ទាំងស្រុងដូចតទៅ៖