លោក ពេជ្រ ស្រស់ ប្រកាសមិនពឹងពាក់ មេធាវីទេគឺប្រើសិទ្ធិរបស់លោកផ្ទាល់ ដើម្បីស្នើដល់តុលាការ និងក្រសួងយុត្តិធម៌ ដើម្បីបន្តនីតិវិធីច្បាប់ ទៅលើយុវតី៤រូប
លោក ពេជ្រ ស្រស់ ប្រកាសប្រើសិទ្ធិរបស់លោក ដើម្បីស្នើឲ្យព្រះរាជអាជ្ញា និងតំណាងអយ្យការបន្តនីតិវិធីច្បាប់លើយុវតី៤រូបដែលប្រើហិង្សាព្រៃផ្សៃលើយុវតីមិនទាន់គ្រប់អាយុដូចគ្នា ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់នៅកម្ពុជា ហើយក៏ជាការព្រមានដល់យុវជនដទៃទៀតផងដែរ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ទៀតថាលោកក៏ស្នើឲ្យក្រសួងយុត្តិធម៌ពិនិត្យលើអនុវត្តន៍ច្បាប់របស់ព្រះរាជអាជ្ញា តំណាងអយ្យការ និងតុលាការផងដែរ ដើម្បីធានាបានយុត្តិធម៌សង្គម ព្រមទាំងជម្រុញឲ្យមានការអនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងលើ
ជនល្មើសគ្រប់រូប។
សូមបញ្ជាក់ថា៖ លោក ពេជ្រ ស្រស់ គឺជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសិទ្ធិតាមដាន
ដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី ដែលមានចែងក្នុងមាត្រា១៥និង១៦នៃព្រះរាជក្រឹត្យដាក់ឲ្យដំណើរឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។