មេប៉ូលីសខេត្តបាត់ដំបង៖កងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើអំពើល្អ សមជាអ្នកបម្រើរាស្រ្ត ដោយពិតប្រាកដ និងមិនត្រូវពាក់ព័ន្ធ ជាមួយអំពើល្មើសច្បាប់ ពិសេសការពាក់ព័ន្ធករណីគ្រឿងញៀន

(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានថ្លែងដូច្នោះ នៅពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តបា់ដំបង នាព្រឹកថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការ អញ្ជើញចូលរួម ពីលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យជំនាញ មេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគបាលការពារ ព្រំដែនគោក អធិការ អធិការរងនគរបាលក្រុង/ស្រុក ព្រមទាំងមន្រ្តីនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តបាតដំបង ប្រមាណជាង៤០០នាក់ ។

លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង មានប្រសាសន៍លើកឡើងថា៖ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ និងជាមន្ត្រីនគរបាលយុត្តធម៌ ត្រូវធ្វើនូវអំពើល្អ ជាអ្នកបម្រើរាស្រ្តដោយមិនប្រព្រិត្តនូវ អំពើល្មើសច្បាប់ ពិសេសករណីគ្រឿងញៀន ហើយបើមានមន្រ្តី ណាម្នាក់ ហ៊ានពាក់ព័ន្ធនិងបទល្មើសនោះ និងត្រូវទទួលទោស តាមផ្លូវច្បាប់ និងប្រឈម ជាមួយការបណ្តេញចេញ ពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិផងដែរ។

លោកឧត្តមសេនីយ៍ស្នងការខេត្ត បានបន្តថា៖ នៅតែប៉ុន្មានថ្ងៃទៀត និងមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន- វៀតណាម -កូរ៉េ ដែលឈានចូលមកដល់ ដូច្នោះ មន្ត្រីនគរបាលយើងទាំងអស់ ត្រូវចូលរួមអនុវត្តន៍ សេចក្ដីណែនាំលេខ០០១ស.ណ.ន ចុះថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២០ ដែលមាន០៦ចំណុច របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

ជាមួយគ្នានេះ សូមឲ្យសមត្ថកិច្ចនគរបាល គ្រប់ថ្នាក់ គ្រប់អង្គភាពជំនាញ ត្រូវយកអស់កម្លាំងកាយ កម្លាំងចិត្ត អនុវត្ត និងសម្រេច ឲ្យបាន នូវកិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ទាំងក្នុងលំនៅដ្ឋាន ទីកន្លែងសាសនា ព្រមទាំងការដើរកំសាន្ត តាមទីរមណីដ្ឋាននានា ក្រៅពីនោះ ត្រូវត្រៀមលក្ខណ: ក្នុងការចេញអន្តរាគមន៍ បានទាន់ពេលវេលា ក្នុងពេលមានករណីជាយថាហេតុណាមួយកើតឡើង នៅមូលដ្ឋានផងដែរ។
សូមបញ្ជាក់ថា៖ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៣៩៣នាក់ ក្នុងនោះមាននគរបាល ដែលជានារី ចំនួន៣៤នាក់ផង៕ដែរ៕ដោយ សេង សុវណ្ណារិទ្ធ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open