Update:ពិតជាសាហាវមែន ! បាញ់សម្លាប់សង្សារខ្លួនជានិស្សិតពេទ្យដែលមានសម្រស់ស្រស់ស្អាតមិនចាញ់តារា
(ភ្នំពេញ) ៖ និស្សិតពេទ្យ ស្រស់ស្អាតម្នាក់ ត្រូវបានបុរសជាសង្សារបាញ់ សម្លាប់បង្កការភ្ញាក់ផ្អើល កាលពីម៉ោង១២និង១០យប់រំលង អធ្រាត្រ ឈានចូលថ្ងៃទី១៧ខែមករាឆ្នាំ២០២០នៅចំណុច ផ្ទះលេខ H-03 ផ្លូវលំBT ក្នុងបុរី រំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនដំបូង គេបានឮ សំឡេងផ្ទុះដែរ តែមិនសូវ ចាប់អារម្មណ៍ដោយសារតែ ល្វែងនីមួយៗ បានបិទទ្វារ ចូលសំរាក។ បន្តិចក្រោយមកគេឃើញជនសង្ស័យបីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅកង់បីឥណ្ឌា ដឹកទៅមន្ទីរពេទ្យ ហើយនៅក្នុងផ្ទះឃើញប្រឡាក់សុទ្ធតែឈាម ពេញការ៉ូ ទើបផ្អើលឆោឡោដល់សមត្ថកិច្ចចុះទៅពិនិត្យ។
ជនរងគ្រោះ មានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ ២៦ ឆ្នាំ ជានិសិត្សពេទ្យ នៃវិទ្យាស្ថាន វិទ្យាសាស្ត្រ អាសុី និងជាអ្នកលក់គ្រឿងសំអាងអនឡាញម្នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើបានស្លាប់ពេលបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យបានត្រឹមពាក់កណ្តាលផ្លូវ។ ដោយឡែកជនសង្ស័យត្រូវជាសង្សារមិនទាន់ស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
តាមប្រភពព័ត៌មានបានឲ្យដឹងថាជនដៃដល់មានឈ្មោះថា ដេត គឺជាអ្នកប្រកបរបរបម្រើផ្នែកតន្ត្រីសម័យដែលមានឈ្មោះថាហង្សនាគ និងត្រូវជាគូដណ្ដឹងរបស់ស្ត្រីជនរងគ្រោះនេះ។ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Phea Rath ដែលត្រូវជាមិត្ដភក្ដិ ជនដៃដល់ខាងលើបានបង្ហោះសារមួយឃ្លាថា៖”ដេតអេីយក្រែងអែងប្រាប់គ្នាថាឯភ្ជាប់ពាក្យឆ្នាំមុន គ្នាមិនបានទៅចូលរួម គ្នាថាចាំការឯងចាំគ្នាទៅ តែពេលនេះហេតុអ្វីបានជាឯងដាច់ចិត្តបាញ់សម្លាុប់ គូរដណ្ណឹងដែលជិតនឹងក្លាយជាគ្រួសារតែមួយហេីយ សូមចូលរួមរំលែក ទុក្ខដល់គ្រួសារសពផង។
មួយគ្នានេះដែរប្អូនស្រីជនរងគ្រោះក៏បានចូលទៅខមិនក្នុងការបង្ហោះមួយនេះ ដែលនាងមានគណនី ហ្វេសប៊ុកឈ្មោះ NY Ny បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា៖”ខ្ញុំជាប្អូនស្រីបងស្រីឌីណា បងដេត ពិតជាបានបាញ់បងស្រីរបស់ខ្ញុំមែន”។ នាងបន្ដទៀតថា៖”គេរកឃើញការពិតហើយ គាត់ក៏សារភាពដែរតែសារភាពតាមរយៈទូរស័ព្ទ នឹងពេលនេះមិនទាន់ដឹងថាគាត់នៅទីណានោះឡើយ”។ បន្ថែមពីលើនេះ បងប្រុសនារីរងគ្រោះដែលមានគណនី ហ្វេសប៊ុកឈ្មោះ រាជនី តន្ដ្រីសម័យ ក៏បានបង្ហោះរូបថត ជន ដៃ ដល់នឹងបានសរសេរថា៖”នេះជាមុខឃាតករ ដែលបាញ់សម្លាប់ប្អូនស្រីខ្ញុំ”។