ផ្កាយ១ ប៉ូច សុខជា បានប្រើអំណាចរំលោភយកដី នាយទាហានដែលមានស័កតូចជាងខ្លួន !!

(ព្រះវិហារ)៖ លោកស្រីអនុសេនីយ៍ឯក ឌុច គឹមយ៉ានអត្តលេខ ១៩០១៧៩ តំបន់សឹករងកំពង់ធំ មានមុខងារជាលេខារងសឹករងត្រូវបានលោកឧត្តមសេនីយ៍ត្រី ប៉ូច សុខរំលោភយកដីធ្លីរបស់លោកស្រី មានដែលមានទំហំ ២៥មx១៥០ម ឥឡូវសល់តែ ២០មx១៥០ម ដែលស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ កាលពីប្រមាណ ខែមករា ឆ្នាំ២០២០ លោក ប៉ូច សុខជា បានដករបងបង្គោលព្រំដីបង្ខិតចូលមកក្នុងដីរបស់លោកស្រី ។ នៅបើយោងតាមពាក្យស្នើសុំដែលអង្គភាព Fast News ទទួលបានរបស់លោកស្រីអនុសេនីយ៍ឯក ឌុច គឹមយ៉ាន ដែលបានគោរពជូនឯកឧត្តម ពេជ្រ ស្រស់ ដើម្បីសុំជួយអន្តរាគមន៍ ។

ជុំវិញករណីនេះ អធិការកិច្ចកងទព័ជើងគោកក៏បានកំណត់ឃើញថា ឧត្តមសេនីយ៍ត្រី ប៉ូច សុខជា ពិតជាបានរំលោភបំពានយកដីលោកស្រី ឌុច គឹមយ៉ាន ពិតប្រាកដមែន ប៉ុន្តែមិនមានការអនុវត្តយកដីមកឲ្យលោកស្រី ឌុច គឹមយ៉ាន នៅឡើយនោះទេ ៕

ដោយ៖ ស៊ាងម៉ី

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open