បែកធ្លាយវីដេអូ សិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វ, អ្នកប្រើប្រាស់បណ្តាញសង្គម ស្នើសមត្ថកិច្ចតាមស្រាវជ្រាវករណីនេះ (មានវីដេអូ)

(ភ្នំពេញ)៖ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានចែកចាយខ្លីបវីដេអូមួយ ដែលសិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់ និងជេរប្រទេចសិស្សស្រីម្នាក់ ប្រៀបដូចជាសត្វធាតុ។

នៅក្នុងវីដេអូខ្លីបដែលមានរយៈពេល ៣៩វិនាទីនេះ ទទួលបាននៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ គេមិនទាន់ដឹងថា សកម្មភាពទាត់ធាក់សិស្ស សាលានេះ មិនដឹងកើតឡើងនៅទីណានោះទេ។ សកម្មភាពបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ស្នើដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ក្រុមជនបង្កយកទៅផ្តន្ទាទោសតាមច្បាប់ ដោយសារពួកគេធ្វើបានក្មេងស្រីម្នាក់ ដែលគ្មានកម្លាំងតស៊ូទាល់តែសោះ។

គួរបញ្ជាក់ថា ថ្មីៗនេះសមត្ថកិច្ចបាននាំនារីម្នាក់ ដែលគេដាក់រហស្សនាមថា បងធំមេសាង យកទៅសួរនាំបន្ទាប់ពីនារីរូបនោះ ប្រើអំពើហិង្សាលើក្មេងស្រីម្នាក់ផងដែរ៕

សូមទស្សនាវីដេអូទាំងអស់គ្នា៖

បែកធ្លាយវីដេអូ សិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់

បែកធ្លាយវីដេអូ សិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វ, អ្នកប្រើប្រាស់បណ្តាញសង្គម ស្នើសមត្ថកិច្ចតាមស្រាវជ្រាវករណីនេះ

Posted by Fast News on Thursday, January 16, 2020

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds