សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យចាប់ខ្លួនអ្នកធ្វេីទារុណកម្មរហូតអោយពលរដ្ឋម្នាក់ស្លាប់នៅបន្ទាយមានជ័យ
(ភ្នំពេញ)៖នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យមានការចាប់ខ្លួនអ្នកដែលធ្វេីទារុណកម្ម បណ្តាលឲ្យពលរដ្ឋម្នាក់ស្លាប់នៅខេត្តបន្ទាយមានជ័យ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងបញ្ជាក់ថា ៖<<ក្នុងរឿងទំនាស់ដីធ្លីគឺមិនអាចចាប់ប្រជាពលរដ្ឋដាក់គុកបានទេ>>។
សូមជម្រាបថាអ្នកដែលស្លាប់មានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យត្រូវបានចាប់ខ្លួននៅក្នុងសកម្មភាពតវ៉ារឿងដីធ្លីនៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ។
ដោយក្រុមគ្រួសារបានអះអាងថាជនរងគ្រោះ៖ការស្លាប់របស់ឈ្មោះ ទុយ ស្រស់ គឺ ព្រោះតែការធ្វើទារុណកម្មបែកថ្លើម។
គួរជម្រាបផងដែរថាក្នុងករណីនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺផងដែរ៕
ចំណែកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបដិសេធការចោទប្រកាន់នេះ ហេីយបំភ្លឺថា ជនរងគ្រោះស្លាប់ដោយសារញៀនថ្នាំ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយ ឯកឧត្តម កែវ រ៉ាមី និង ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ស្រាវជ្រាវករណីនេះដោយមិនលេីកលែងអ្នកប្រេីហឹង្សារបណ្ដាលអោយពលរដ្ឋស្លាប់នោះទេ ។
ចូលទៅកាន់ Youtube សូមចុច subscribe ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីៗ