សម្ដេចតេជោ ផ្តល់ពាក្យស្លោកឲ្យអ្នកសារព័ត៌មាន ” អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត “
(ភ្នុំពេញ)៖នៅក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានសរុបជាង ៥ ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី អញ្ជើញឡើងថ្លែងសុន្ទរកថានៅក្នុងពិធីពិសារអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មាននៅកោះពេជ្រ សម្តេចតេជោក៏បានផ្តល់ពាក្យស្លោកសំរាប់អ្នកសារព័ត៌មាន ដែលសម្តេចដាក់ចេញ គឺ(អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការពិត)