កញ្ញា ពេជ្រ សូលីកា បានចូលរួមរំលែកទុក្ខដល់គ្រួសារសពដែលត្រូវបានម្តាយរបស់កញ្ញាសម្លាប់ហើយថែមទាំងនិយាយដូច្នេះថា…….

(ភ្នំពេញ) ៖ ប្រិយមិត្តបានដឹងហើយថា កាលពីម្សិលមិញនេះមានករណីឃាតកម្មមួយកើតឡើងនៅក្នុងបុរី Town ហើស្រ្តីជាឃាតករនោះគឺជាម្តាយបង្កើតរបស់កញ្ញា ពេជ្រ សូលីកា។

ស្រាប់តែមិញៗនេះកញ្ញាបាន ផុសក្នុងគណនីរបស់កញ្ញាដោយចូលរួមរំលែកទុក្ខដល់គ្រួសារសពដែលស្លាប់ដោយសារតែម្តាយកញ្ញាបានសម្លាប់

នេះជាសារទាំងស្រុងរបស់កញ្ញាដោយបានផុសថា៖ សាររំលែកទុក្ខដ៏ក្រៀមក្រំ ពីនាងខ្ញុំ ជូនទៅដល់គ្រួសារជនរងគ្រោះនៃសព 🙏🏻ក្នុងនាមខ្ញុំជាកូនបង្កើត របស់ជនល្មើស នាងខ្ញុំសុំទោសរាល់ទង្វើរទាំងលាយដែលបានកើតឡើង វាពិតជាឈឺចាប់ខ្លាំងណាស់នៅការបាត់បង់ មនុស្សជាទីស្រលាញ់នៅក្នុងផ្ទះ ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយជាខ្លាំងចំពោះដំណឹងមួយនេះ
ក្នុងពេលឥឡូវនេះ ខាងគ្រួសាររបស់នាងខ្ញុំក៏មានទុក្ខមិនតិចដែរ ម្ដាយរបស់ខ្ញុំ លោកមានកំហុស ឥឡូវនេះ លោកក៏បានទទួលនៅកំហុសដែលលោកបានធ្វើទៅតាមផ្លូវច្បាប់ផងដែរ
ពាក្យសុំទោសប៉ុន្មានម៉ាត់របស់ខ្ញុំ វាមិនស្មើនឹងការឈឺចាប់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់គ្រួសារសពឡើយ
បន្តែម្ដាយរបស់នាងខ្ញុំគាត់បានទទួលនូវទង្វើដែលគាត់បានធ្វើហើយ ខ្ញុំសុំការ អហោសិកម្មពីគ្រួសារសព ជំនួសម្ដាយរបស់ខ្ញុំផង 🙏🏻🙏🏻🙏🏻

——————————————————————

ចំណែក សង្គម តែស្ករ

ចំពោះការយឺតយ៉ាវ រំលែកទុក្ខមួយនេះ ខ្ញុំមិនដឹងថាត្រូវបកស្រាយបែបម៉េច ព្រោះថាកង្វល់របស់ខ្ញុំនៅពេលនេះក៏មិនចាញ់គ្រួសារសពប៉ុន្មានដែរ
ទាំងសងខាងគឺសុធសឹងតែបាត់បង់មនុស្សដែលធ្លាប់ក្បែរខ្លួនដូចគ្នា
ក្នុងពេលឥឡូវនេះ ខ្ញុំនិយាយអ្វីក៏ខុស មិននិយាយអ្វីក៏ខុស

ខ្ញុំចង់អ្នកដែលបានវិនិឆ័យមកលើរូបខ្ញុំគិតត្រង់ចំនុចនេះផងថា

អ្នកមិនដឹងថាខ្ញុំកំពុងគិតអ្វី ខ្ញុំក៏មិនដឹងថាអ្នកកំពុងគិតអ្វី ដូចគ្នា
គ្មានអ្នកណាអាចកំណត់បាន ថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ ថ្ងៃនេះគេ ថ្ងៃស្អែកខ្ញុំ យើងសុទ្ធតែស្មានមិនត្រូវ🙏🏻

ពិតណាស់វាពិបាកក្នុងការហាមាត់ហៅម្ដាយរបស់ខ្លួនថាជាជនល្មើស ខ្ញុំក៏ឈឺចាប់មិនតិចដែរ

ថ្ងៃនេះជាថ្ងៃទីពីរដែលនាងខ្ញុំបានដាក់បាតឧទិសកុសលបុណ្យជូនដល់អ្នកដែលបានស្លាប់ ជំនួសម្ដាយរបស់ខ្ញុំ 🙏🏻

No photo description available.

Image may contain: food

Image may contain: 1 person, standing and indoor

Image may contain: 1 person, closeup

Image may contain: 1 person, tree and outdoor

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds