ពិតជាអស្ចារ្យមែន! កូនខ្មែរមួយរូបត្រូវបានសាលាបាល់ទាត់ Bacelona ហៅទៅធ្វើតេស្តសមត្ថភាព

ថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៩ ម៉ោង 8:27PM

បើ​តាម​ការ​ផ្សព្វផ្សាយ​លើ​ផេក​ Boeungket Academy​ បញ្ជាក់​ថា​ កូន​ប្រុស​របស់​ប្រធាន​ក្លឹប​បាល់ទាត់​បឹងកេត​ ឈ្មោះ​ Kasidej Vasunan ហៅ​ DOME​ បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​អេស្ប៉ាញ​​តាម​ការ​កោះហៅ​របស់​សាលា​បាល់ទាត់​ក្លឹប​ Barcelona (FCBESCOLA)​ ដើម្បី​សាកល្បង​សមត្ថភាព​ចូល​ហ្វឹកហាត់​នៅ​ទី​នោះ។​

ប្រសិន​បើ​កុមារា​ DOME​ ជាប់​នូវ​ការ​សាកល្បង​សមត្ថភាព​នា​ថ្ងៃ​ទី៧​ ខែ​មេសា​ ឆ្នាំ​២០១៩​ នៅ​ប្រទេស​អេស្ប៉ាញ​នោះ​មែន​ ធនធាន​កីឡាករ​កម្ពុជា​វ័យ​ក្មេង​រូប​នេះ​នឹង​ត្រូវ​ហ្វឹកហាត់​ចាប់​ពី​ខែ​មិថុនា ២០១៩ ​នេះ​ទៅហើយ។ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​យុវជន​ខ្មែរ​កាត់​ថៃ​រូប​នេះ​​ធ្វើ​ដំណើរ​ទៅ​សាលា​បាល់ទាត់​របស់​ក្លឹប​​ Barcelona បន្ទាប់​ពី​ធ្លាប់​បាន​ទៅ​២​ដង​ហើយ​កាល​ពី​ឆ្នាំ​២០១៨៕

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open