ម្តាយ ពេជ្រ សូលីកា ក្លាយជាឃាតករ ដែលសម្លាប់សង្សាស្រីដូចគ្នា វាយសម្លាប់ប្លន់យកទ្រព្យសម្បត្តិ រាប់ម៉ឺនដុល្លារ

ភ្នំពេញ៖  ស្ត្រីជាឃាតករ ម្នាក់ ដែលគេស្គាល់ថា ជាម្តាយ  ពេជ្រ សូលីកា  ដែលមានឈ្មោះល្បីរន្ទឺ  តាមរយះចម្រៀងនិងសម្តែង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន  ក្រោយពីសមត្ថកិច្ចស្រាវជ្រាវរកឃើញ ស្ត្រីម្តាយតារាសម្តែងរូបនេះ បានធ្វើសកម្មភាព សម្លាប់ ដៃគួរសង្សា ស្រី របស់ខ្លួន ដែល ជាស្ត្រី អ្នកចងការប្រាក់ និងរាប់លុយ   សង្ស័យជាអំពើសម្លាប់ប្លន់យកលុយ ឬអាចជា រឿងប្រចណ្ឌ័ស្នេហា ត្រីកោណ ។

អំពើឃាត់កម្មនេះ ត្រូវបានគេដឹងថា បានកើតឡើង កាលពី ល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុង VILLATOWN ផ្លូវលេខV16A ផ្ទះលេខL45A ក្នុងភូមិទួលរកាក្រុម១០ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះមានឈ្មោះ សុខ លី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរចងការប្រាក់ និងរាប់លុយ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ដោយឡែកស្ត្រីជាឃាតក សមត្ថកិច្ចមិនទាន់ឲ្យស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែគេស្គាល់ថាជាម្តាយ  ពេជ្រ សូលីកា  ដែលមានឈ្មោះល្បីរន្ទឺ  តាមរយះចម្រៀងនិងសម្តែង  ។  ជនរងគ្រោះជា ស្រីស្រទ្បាញ់ស្រី និងមានរបរជាអ្នកចងការប្រាក់។ ជនរងគ្រោះនិងស្ត្រីជាឃាតករ  ធ្លាប់មានទំនាក់ទំនង ជាមួយនឹងស្ត្រីសង្ស័យខាងលើ ជាយូរមកហើយ ដោយលួចទាក់ទងគ្នាស្ងាត់ៗ លាក់មិនឲ្យគ្រួសារដឹង។

ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញសពពិតមែន ធ្វើឲ្យពួកគាត់ដែលជាគ្រួសារ មានការសោកស្តាយយ៉ាងខ្លាំង។ដោយគ្រួសារមិនអស់ចិត្ត ព្រោះឃើញការស្លាប់របស់ស្រ្តីមានសភាពគួរឲ្យសង្ស័យ ក៏រាយការណ៍ទៅកម្លាំងនគរបាល ភ្លាមៗកម្លាំងនគរបាលខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងកើតហេតុ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ ប្រាប់ថា សពគឺត្រូវបានស្លាប់ដោយសារថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។

ប្រភពដដែលបន្តថា ក្រោយពីកើតហេតុ ស្ត្រីជាជនសង្ស័យ ម្តាយ ពេជ្រ សូលីកា  បានបើកទ្វារផ្ទះឲ្យចូល ហើយនិយាយប្រាប់សាច់ញាតិសពថា ជនរងគ្រោះ បានស្លាប់ដោយសារហូបបាយ តែពេលពួកគាត់ ចូលមើលឃើញស្ត្រីរងគ្រោះ ដេកស្លាប់ដោយមានស្នាម ក និងមានស្នាមចងដៃចងជើង ព្រមទាំងបាត់ចិញ្ចៀនពេជ្រ២វង់ តម្លៃជាង២ម៉ឺនដុល្លារ និងខ្សែក រួមទាំងលុយមួយចំនួន ចំណែកម៉ូតូឌ្រីមសង់០១៩ និងទូរសព្ទ័ពីរគ្រឿង មិនបានបាត់ទេ។ភ្លាមៗនោះពួកគាត់ជាសាច់ញាតិ មិនអស់ចិត្ត ក៏សុំឲ្យសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើត ដើម្បីធ្វើកោសល្យវិច័យ។ បន្ទាប់ពីខាងជំនាញត្រួតពិនិត្យរួច បានរកឃើញស្លាកស្នាមជាង១០កន្លែង នៅលើខ្លួនសព បានបញ្ជាក់ថា សពជនងគ្រោះ គឺស្លាប់ដោយសារផ្ទប់ដង្ហើម (ជាអំពើឃាតកម្ម) ទើបសមត្ថកិច្ច នាំស្ត្រី ជាឃាតករ យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមតែម្ដង។  ស្ត្រីជនដៃដល់ បានសារភាពថា រូបគេពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន។ ចំណែកសព ក្រោយធ្វើកំណត់ហេតុរួច សមត្ថ កិច្ចប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យនៅវត្តថ្វាយបង្គុំខណ្ឌ៧មករា។សមត្ថកិច្ចកំពុងតែបន្តការសាកសួរបន្ថែមទៀត ដើម្បីស្វែងរកអ្នកណាខ្លះ ជាប់ពាក់ព័ន្ធនឹងករណីសម្លាប់ស្ត្រីខាងលើ ហើយនឹងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ នៅព្រឹកថ្ងៃទី១៣មករានេះ ស្ត្រីសង្ស័យត្រូវបាន សមត្ថកិច្ចនាំយកទៅ ធ្វើត្រាបនៅកន្លែងកើតហេតុ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds