ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ សម្រេចការសាងសង់ជិត ៤០ ភាគរយហើយ

(ភ្នំពេញ)៖ មកដល់ដើមឆ្នាំ២០២០នេះ ការស្ថាបនា ស្ពាន អាកាស និង ផ្លូវ ក្រោម ដី នៅ ចំណុច រង្វង់ មូល ចោមចៅ សម្រេចបាន ប្រមាណ ៣៧ ភាគរយ ហើយ ដោយពេលនេះ ក្រុមការងារ កំពុង ធ្វើ គ្រឹះ ក្រោម សម្រុក ជីក ផ្លូវ ក្រោម ដី និង ចាក់ សសរស្ពាន បន្ថែម ។ នេះបើតាមការឲ្យដឹងពីមន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានី ភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន រាជធានី ភ្នំពេញ បានឲ្យដឹងកាលពីពេលកន្លងទៅថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ បែងចែកដូចខាងក្រោម៖
១-ស្ពានអាកាសទី ១ ៖
-ជាស្ពានអាកាសមេ តភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ ៣ មានប្រវែង សរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ម៉ែត្រ ដែលមានចរាចរចំនួន ២គន្លងទៅ និង ២គន្លងមក
-ជម្រាលស្ពាន ៤.៥%
-កំពស់សុវត្ថិភាពអតិបរមា ដែលអាចចរាចរក្រោមស្ពានបាន ៥.៥ម៉ែត្រ
២-ស្ពានអាកាសទី ២ ៖
-បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវវេងស្រេង
-សម្រាប់ចរាចរឯកទិស ដែលមានចំនួន ១គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត
-មានប្រវែងសរុប ២០២ម៉ែត្រ ក្នុងនោះ ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រនិង ផ្លូវលើដីប្រវែង ៤៤ម៉ែត្រ
-ទទឹងស្ពាន ៥.២៥ម៉ែត្រ
៣-ស្ពានអាកាសទី ៣ ៖
-ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង
-មានប្រវែងសរុប ២០៦ម៉ែត្រ ក្នុងនោះ ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ ម៉ែត្រ
-ទទឹងស្ពាន ៥.២៥ម៉ែត្រ សម្រាប់ចរាចរឯកទិស ដែលមានចំនួន ១គន្លងរថយន្ត និង១គន្លងទោចក្រ យានយន្ត ។
៤-ផ្លូវក្រោមដី៖
-ជាផ្លូវតភ្ជាប់ចរាចរ ពីផ្លូវជាតិលេខ ៤ ទៅមហាវិថីសហព័ន្ឋរុស្សុ មានប្រវែងសរុប ៤៧០ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរឯកទិស ដែលមានចំនួន ២គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត ។
៥-ផ្លូវអ៊ុតកៅស៊ូ៖
-ផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ ៤ មានប្រវែងសរុប ១៣០ ម៉ែត្រ ក្នុងនោះ ផ្លូវក្រោមដី ប្រវែង ១៣ ម៉ែត្រ និងផ្លូវលើដី ប្រវែង ១១៧ ម៉ែត្រ មានទទឹងផ្លូវ ៨.៥ ម៉ែត្រ សម្រាប់ ចរា ចរឯកទិស ដែលមានចំនួន ២គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត ។
-ផ្លូវលើផ្ទៃដី ៖ ជាផ្លូវមេ តភ្ជាប់ចរាចរពីផ្លូវជាតិលេខ ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរឯកទិស ដែលមានចំនួន ២គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត។
-ល្បឿនសុវត្ថិភាព ៤០ គីឡូម៉ែត្រ ក្នុង១ម៉ោង សម្រាប់ផ្លូវទទឹង ៨.៥ ម៉ែត្រ
-ល្បឿនសុវត្ថិភាព ២៥ គីឡូម៉ែត្រ ក្នុង១ម៉ោង សម្រាប់ផ្លូវទទឹង ៥.២៥ម៉ែត្រ និងទទឹង
៥.៥ម៉ែត្រ
-អាយុកាលប្រើប្រាស់ ១០០ ឆ្នាំ
-មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ
-រៀបចំបណ្តាញលូជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី ព្រមទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិ
-ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ
-ប្រើប្រាស់រយៈពេលសាងសង់ ចំនួន ៣០ខែ

ស្ពាន អាកាស និង ផ្លូវ ក្រោម ដី នៅ ចំណុច រង្វង់ មូល ចោមចៅបាន បើក ការដ្ឋាន សាងសង់ ផ្លូវការ នៅ ថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០១៨។ ស្ពាន អាកាស និង ផ្លូវ ក្រោម ដីនេះ ជា គម្រោង របស់ រាជរ ដ្ឋា ភិ បាល កម្ពុជា និង ម៉ៅការ សាងសង់ ដោយ ក្រុមហ៊ុន (OCIC) ។ គម្រោង នេះ នឹង ចំណាយ សាងសង់ ក្នុង រយៈពេល ៣០ ខែ និង គ្រោង ចំណាយ ថវិកា សាងសង់ ចំនួន ២២ លាន ដុល្លារ អាមេរិក ។

ការសាងសង់ស្ពានអាកាស ត្រង់ចំណុចរង្វង់មូលចោមចៅនេះ គឺមានសារសំខាន់ខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលតែងតែកើតមានឡើងនាពេលកន្លងមក ជាពិសេសនៅចំណុចរង្វង់មូលចោមចៅនេះតែម្តង ម៉្យាងវិញទៀត ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញចេញចូលក្នុង និងក្រៅប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds