មកស្គាល់ពីលក្ខណះពិសេសរបស់ ដ្រូនដែលសម្លាប់មេបញ្ជាការអុីរ៉ង់
មេបញ្ជាការកងទ័ពអុីរ៉ង់ លោក សូឡេម៉ានី ត្រូវបានបាញ់សម្លាប់នៅព្រលានយន្តហោះទីក្រុងបាដាដ នៃប្រទេសអុីរ៉ាក់។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍ដែរនោះ លោកត្រូវបាញ់សម្លាប់ដោយដ្រូនដ៏ទំនើបមួយរបស់អាមេរិក។
សេចក្តីរាយការណ៍ព័ត៌មានបរទេសជាច្រើនជឿថា ដ្រូននោះមានឈ្មោះថា MQ-9 Reaper។ ដ្រូននេះ អាចមានសមត្ថភាពហោះហើរក្នុងល្បឿនជិត៥០០គីឡូម៉ែត្រនៅក្នុងមួយម៉ោង ហើយអាចប្រតិបត្តិការបានចម្ងាយ១៨៥០គីឡូម៉ែត្រ។ ដ្រូននេះមានតម្លៃ១៥,៩លានដុល្លារ។
ដ្រូននេះត្រូវបញ្ជាពីចម្ងាយដោយមនុស្សចំនួនពីរនាក់។ ដ្រូននេះស្ថិតក្រោមការគ្រប់គ្រងរបស់ទ័ពអាកាសអាមេរិក។ វាមានសមត្ថភាពក្នុងការធ្វើចារកម្មយការសម្ងាត់ ប្រតិបត្តិសង្គ្រោះ និងវាយប្រហារ។ វាមានបំពាក់ដោយប្រព័ន្ឋចាប់រូបភាពយ៉ាងទំនើបនិងច្បាស់បានល្អដោយធ្វើអោយវាវាយប្រហារចំគោលដៅ។