ទីបំផុតរកឃើញអ្នកដុតហើយ! Michael Truong ដែលមានដើមកំណើតវៀតណាម ត្រូវបានចាប់ខ្លួន…

ប្រិយមិត្តប្រាកដជាបានទទួលជ្រាបច្បាស់ទាក់ទងទៅនឹងភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី ដោយក្រុម​អ្នក​អេកូឡូស៊ី បរិស្ថាន​ប្រចាំ​សាកលវិទ្យាល័យ Sydney បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​អូស្ត្រាលី News.com.au ដូច្នេះ​ថា តាម​ការប៉ាន់ស្មាន​ថនិកសត្វ បក្សី និង​សត្វ​ល្មូ​ន​ប្រមាណ ៤៨០ លាន​ក្បាល​បាន​ងាប់​នៅក្នុង​ភ្លើង​ឆេះ​ព្រៃ ដែល​កំពុង​បន្ត​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​ជុំវិញ​អូស្ត្រាលី ចាប់តាំងពី​កញ្ញា ឆ្នាំ​២០១៩ មក​។ យោងតាម​ការចុះផ្សាយ​សារព័ត៌មាន Independent សត្វ ៨ ពាន់​ក្បាល ដែល​ជឿថា​បាន​ងាប់​ក្នុងចំណោម​នោះ​គឺ សត្វ​ខ្លាឃ្មុំ​អូស្ត្រាលី (Koalas) ។

គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែមករា ឆ្នាំ​២០២០ ភ្លើង​ជាង ១៣០ ចំណុច កំពុង​ឆាបឆេះ​ក្នុង​រដ្ឋ New South Wales និង Victoria ។ ភ្លើង​ដ៏​សាហាវ​នេះ បាន​បំផ្លិចបំផ្លាញ​ដី​ប្រមាណ ៩,៩ លាន​ហិកតា នៅ​ជុំវិញ​រដ្ឋ​ចំនួន​៥​របស់​អូស្ត្រាលី​។ យ៉ាងតិចណាស់ មនុស្ស ១៨នាក់​​បាន​ស្លាប់ ក្នុង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នេះ ហើយ​ផ្ទះសំបែង​ប្រមាណ ១៤០០ បាន​ឆេះ​ខ្ទេចខ្ទី​។ តាម​ប្រភពព័ត៌មាន​ក្នុងស្រុក​ដដែល សត្វ​ដែល​រស់នៅក្នុង​តំបន់​ទាំងនោះ គឺ​រួមមាន សត្វ​ខ្លាឃ្មុំ​អូស្ត្រាលី (Koalas), សត្វ​កង់​ហ្គូ​រូ , សត្វ Possum, សត្វ Wombat និង​សត្វ Echidnas ។

ដោយយោតាមសារព័ត៍មាន dailymail បានឲ្យដឹងថា បុរសដែលរស់នៅ រដ្ឋញូវសាវែល ម្នាក់ដែលរងការចោទប្រកាន់ពីការឆាបឆេះអគ្គិភ័យដែលឆាបឆេះដោយអគ្គិភ័យមួយនេះ។ លោក Michael Truong ដែលត្រូវបានគេស្គាល់ថាដើមកំណើត​ វៀតណាម មានអាយុ ៣៦ឆ្នាំ ដែលគ្មានទីលំនៅពិតប្រាកដត្រូវបានចាប់ខ្លួន ខណៈពេលដែលលោកព្យាយាមរត់គេចខ្លួននៅលើដង់ផ្លូវ ដែលមានចម្ងាយ ប្រហែល ២០គីឡូម៉ែត្រពីកន្លែងដែលភ្លើងឆេះព្រៃនោះ។

មូលហេតុដែលឈានចូលចាំខ្លួនបុរសម្នាក់នេះព្រោះតែ Michael Truong ត្រូវបានសង្ស័័យពីអ្នកស្រុករស់នៅទីនោះ និងមានភ័ស្តតាងមួយចំនួនទៀតគឺឡានរបស់លោកត្រូវបានប្រធានក្រុមពន្លត់អគ្គីភ័យប្រទះឃើញនៅក្នុងតំបន់ព្រៃនោះ។សូមបញ្ជក់ផងដែរថា តាមការសើបអង្កេតលោក Michael Truong បានដុតក្រដាសជាបំនែកៗដើម្បីដុតព្រៃ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open