​ផលិត​ផល​​របស់​អ្នក​នាង​ខ្ញុង ត្រូវបានសមត្ថកិច្ចចុះដកហូត

ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​ម៉ោង​10​និង​30​នាទី​ព្រឹក​ថ្ងៃ​ទី​8 ខែមករា ឆ្នាំ 2020 ដោយ​មានការ​ចូលរួម​សហការ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌទួលគោក​ផង​ដែរ​។​ហើយ ទីតាំង​ដែល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​រុករក​ខាងលើ​នោះ ស្ថិត​នៅផ្ទះ​លេខ 58 z​ផ្លូវ​លេខ 134 សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក និង​ទីតាំង​ទី 2 ស្ថិត​នៅផ្ទះ​លេខ 50z​ផ្លូវ​លេខ 134 សង្កាត់​ផ្សារ​ដេប៉ូ​2 ខណ្ឌទួលគោក ដែល​មាន​ម្ចាស់​ឈ្មោះ​យ៉ាង ផា​ន់​ណា ភេទ​ប្រុស អាយុ 26 ឆ្នាំ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ដោយ​មានការ​សង្ស័យ​ពី​ផលិតផល​ឡេ​លាប​ខ្លួន​ម៉ាក NK នគរបាល​គណៈ​ក​ម្មា​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃ ក៏​បាន​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​រង ចុះ​ឆែកឆេរ ដើម្បី​រុករក​ផលិតផល​ឡេ​លាប​ខ្លួន ដែល​មាន​សង្ស័យ​ថា ក្លែងក្លាយ ហើយ​លក់​ចែកចាយ​ទីផ្សារ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds