ភាពអស្ចារ្យ ៩ ចំនុចនៃរថយន្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលអ្នកគួរតែដឹង
កាលដើមសប្ដាហ៍ប្រិយមិត្តបានភ្ញាក់ផ្អើលជាខ្លាំងក្រោយដឹងពីសមត្ថភាពដ៏ខ្លាំងក្លានៃកាំភ្លើងរបស់អង្គរក្សប្រធានាធិបតីអាមេរិកលោក Donald Trump។ ថ្ងៃនេះមកដឹងពីការពិតដ៏អស្ចារ្យ ៩ ចំណុចទៀតពីរថយន្តដឹកប្រធានាធិបតីថ្មីរូបនេះ ដែលអាចឲ្យអ្នកភ្ញាក់ផ្អើលមិនស្ទើរពេលដឹងរួច។
១) តម្លៃចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍៖ រថយន្តដែលប្រើសម្រាប់ថ្ងៃឡើងកាន់តំណែងរបស់លោក Donald Trump បានស្ថិតក្នុងការអភិវឌ្ឍអស់រាប់ឆ្នាំមកហើយ។ រយៈពេលកន្លងមកនេះមានពាក្យចចាមអារ៉ាមថាក្រុមហ៊ុន General Motor បានចំណាយប្រមាណ ១៥ លានដុល្លារទៅលើការស្រាវជ្រាវនិងអភិវឌ្ឍតែមួយមុខ ដើម្បីបង្កើនភាពខ្លាំងរបស់រថយន្ត។
២) រថយន្តដែលដូចជារថក្រោះ៖ ការចំណាយរាប់លានដុល្លារលើការស្រាវជ្រាវនិងអភិវឌ្ឍធ្វើឲ្យគេផលិតបានរថយន្តដែលរឹងមាំដូចជារថក្រោះដោយទ្វាររថយន្តមានកម្រាស់ដល់ ២០ ស.ម, កញ្ចក់ដែលអាចបញ្ឈប់គ្រាប់កាំភ្លើង A.44 Magmum, តួខ្លួនពាសដែកកម្រាស់ ១២,៧ ស.ម និង បាតរថយន្តពាសដែកដែលអាចការពារប្រធានាធិបតីពីគ្រាប់បែកដៃ និង គ្រាប់បែកដែលបោះចូលក្រោមរថយន្តបាន។ មិនតែប៉ុណ្ណោះធុងផ្ទុកប្រេងឥន្ធនៈក៏ពាសដែកដែរ ដោយវាមានផ្ទុកនូវសារធាតុហ្វូមពិសេស ប្រសិនបើធ្លុះធ្លាយកន្លែងណាហ្វូមនឹងទៅផ្ចិតរន្ធនោះភ្លាម។
៣) តម្លៃ៖ ដោយសារភាពខ្លាំងទាំងប៉ុន្មានខាងលើធ្វើឲ្យរថយន្តនីមួយៗរបស់ប្រធានាធិបតីត្រូវចំណាយ ១,៥ លានដុល្លារដើម្បីផលិតឡើង។ តម្លៃថ្លៃហើយសូម្បីតែប្រេងឥន្ធនៈក៏ស៊ីច្រើនដែរដោយ ១០០ គីឡូម៉ែត្រចំណាយប្រេងឥន្ធនៈអស់ ៥៨,៨ លីត្រឯណោះ។
៤) ល្បឿន៖ រថយន្តដឹកប្រធានាធិបតីដើម្បីបង្កើនសន្ទុះដល់ ១០០ គ.ម/ម៉ បានត្រូវប្រើពេល ១៥ វិនាទីឯណោះ។ ត្បិតថារថយន្តអាចបង្កើនសន្ទុះយឺត ប៉ុន្តែអ្នកបើកបរដែលជាភ្នាក់ងារសម្ងាត់ទទួលបានការហ្វឹកហាត់ដ៏ពិសេសអាចធ្វើឲ្យរថយន្តដ៏ធ្ងន់នេះបើកដូចជារថយន្ត Ferrari យ៉ាងអ៊ីចឹង។ វគ្គបើកបរពិសេសដែលតៃកុងបានឆ្លងកាត់នឹងធានាថាគេអាចបញ្ជារថយន្តចេញពីស្ថានភាពគ្រោះថ្នាក់បានគ្រប់ពេល។៥) មិនមែនមានតែមួយ៖ នៅក្នុងក្បួនដង្ហែនីមួយៗអ្នកអាចនឹងឃើញថាមានរថយន្តម៉ូដែល Limousineនេះប្រហែល ២-៣ គ្រឿងបានបង្ហាញខ្លួន ដោយគេប្រើវាសម្រាប់ដឹកបុគ្គលសំខាន់ៗ ហើយអ្វីដែលសំខាន់ប្រើជានុយ។ ពេលដែលរថយន្តដូចគ្នាបង្ហាញខ្លួនក្នុងពេលតែមួយ នោះឃាតកមិនអាចកំណត់បានទេថារថយន្តមួយណាដែលដឹកប្រធានាធិបតីនោះ។
៦) តែងដឹកទៅមុន៖ ពេលដែលប្រធានាធិបតីធ្វើដំណើរទៅកាន់ប្រទេសណាមួយ គេតែងប្រើយន្តហោះចម្បាំងរបស់កងទ័ពអាមេរិកដើម្បីដឹករថយន្តទៅដល់គោលដៅមុន ដើម្បីត្រៀមសម្រាប់ការមកដល់របស់ប្រធានាធិបតី។៧) ក្បួនដង្ហែមិនតូចឡើយ៖ តាមការឲ្យដឹងរបស់អតីតភ្នាក់ងារឲ្យដឹងថាក្បួនដង្ហែប្រធានាធិបតីអាមេរិកតែងមានការចូលរួមពីរថយន្តយ៉ាងតិចបំផុត ១០ គ្រឿងដើម្បីធានាឲ្យបានសុវត្ថិភាពខ្ពស់។ ប្រសិនបើស្ថិតនៅតំបន់ដែលគេយល់ថាមានគ្រោះថ្នាក់ខ្ពស់នោះក្បួនដង្ហែកាន់តែធំដោយអាចមានការចូលរួមពីរថយន្ត ៤០ គ្រឿង បូករួមនឹងម៉ូតូជាច្រើនគ្រឿងទៀត។៨) អង្កេតជាប់ជានិច្ច៖ ក្រៅពីអង្កេតមើលមនុស្សស្ថានភាពនៅជុំវិញដោយមិនងាយនឹងប៉ប្រិចភ្នែកហើយ ភ្នាក់ងារពិសេសទាំងអស់ថែមទាំងស្ដាប់រលកសញ្ញាដែលអាចផ្ដល់ជាការគំរាមកំហែងដល់ប្រធានាធិបតីទៀតផង។
៩) មុខងារការពារពិសេសមិនចាញ់រថយន្តក្នុងរឿង 007៖ មុខងារពិសេសៗនិងទំនើបៗរួមមាន កាមេរ៉ាសម្រាប់មើលពេលយប់, គ្រាប់បែកទឹកភ្នែក, ឧបករណ៍ពន្លត់អគ្គីភ័យ និង អាចទប់ទល់នឹងការវាយលុកដោយសារធាតុគីមីជាដើម៕