លោក ពេជ្រ ស្រស់ ៖ បើសិនរដ្ឋាភិបាលសាកល្បងបិទការនាំចូលបន្លែដែលកសិករខ្មែរអាចដាំដុះបានគឺនឹងល្អប្រសើរដូចការបិទនាំចូលមាន់ពីក្រៅប្រទេស
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបានលើកឡើងពីភាពវិជ្ជមាន នៃចំណាត់ការរបស់ក្រសួងកសិកម្ម ក្នុងការកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់រស់ពីបរទេសមកកាន់កម្ពុជា។
ក្រោយការចេញសេចក្តីប្រកាសព័ត៌មាននេះ លោក ពេជ្រ ស្រស់ ជំរុញឲ្យរដ្ឋាភិបាលសាកល្បងបិទការនាំចូលបន្លែដែលកសិករខ្មែរអាចដាំដុះបាន ដើម្បីឲ្យបានផលដូចការបិទនាំចូលមាន់ពីក្រៅប្រទេស លើបណ្ដាញសង្គមហ្វេសប៊ុកថា ” ឃើញទេៗ បើបិទការនាំចូលនោះ គឺ
អាចបង្កើនការផលិតក្នុងស្រុកហើយនាថ្ងៃខាងមុខសុំឲ្យក្រសួងសាកល្បងបិទការនាំចូលបន្លែណា ដែលកសិករ
ខ្មែរយើងអាចដាំដុះបានផងទៅដើម្បីឲ្យប្រជាកសិករយើងមានលំនឹងប្រាក់ចំណូលផង ជាពិសេសគឺបង្កើនឲ្យជីវភាពរបស់កសិករខ្មែរយើង រីកចម្រើនយ៉ាងឆាប់រហ័ស ” ៕