ចោម ក្វាន់ ប្រកាសផ្តល់ថវិការចំនួន១០០ដុល្លាដល់ក្រុមគ្រួសារ ម្តាយកើតមហារីកស្បូន កូនកើតជំងឺទឹកនោមប្រៃ ប្តីធ្វេីជាទាហ៊ាន
ក្រោយទទួលដំណឹងថា ម្តាយកើតមហារីកស្បូន កូនកើតជំងឺទឹកនោមប្រៃ ប្តីធ្វេីជាទាហ៊ាន ពេលនេះក្រុមគ្រួសារជួបនូវបញ្ហាត្រូវការព្យាបាលជាបន្ទាន់ សង្ឃឹមថាបងប្អូននឹងជួយដល់ក្រុមគ្រួសារគាត់ អ្នកមីង រស់នៅភូមិស្លាប់ក្តោង (ថ្នល់ទទឹង)ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ថៅកែហាងមាសពេជ្រ ចោម ក្វាន់ ប្រកាសផ្តល់ថវិការចំនួន១០០ដុល្លាដល់ក្រុមគ្រួសារមួយនេះ។
អ្នកនាង ចោម ក្វាន់ ថៅកែហាងមាសពេជ្រ ចោម ក្វាន់ សរសេរនៅក្នុងទំព័រហ្វេសបុករបស់ខ្លួននៅព្រឹកថ្ងៃទី៩ ខែមករានេះ ថា អាណិតណាស់នាងខ្ញុំមិនបានចុះទៅផា្ទល់ តែនាងខ្ញុំផ្ញេីថវិកា១០០ដុល្លាជួយដល់គាត់។
ថៅកែហាងមាសពេជ្រ បន្តថា តិចក្ដីច្រេីនក្ដីតែជាទឹកចិត្តខែ្មរជួយខែ្មរនាងខ្ញុំនៅតែបន្តជួយអ្នកទីទាស់ក្រជួយអ្វីដែលខ្ញុំជួយទៅបាន។
សូមរំលឹកផងដែរថា ក្រៅពីផ្តល់ថវិកាជួយដល់ក្រុមគ្រួសារនេះ ម្ចាស់ហាងមាសពេជ្ររូបនេះ តែងតែជួយជនទីទល់ក្រ អត់ទីពឹង នឹងសកម្មភាពមនុស្សធម៌ជួយសង្គមដូចជាការចែកអំណោយចាស់ជរា ជនពិកា ក្មេងកំព្រានិងសិស្សសាលានៅតាមសហគមន៍នៃបណ្តាខេត្តនានាជាមួយប្អូនស្រីរបស់អ្នកនាងគឺកញ្ញាដេននី ក្វាន់ នឹងបងស្រីអ្នកនាងគឺអ្នកនាងចោមចន្ទ័។
បើតាមការកត់សម្គាល់ក្រុមគ្រួសារដែលមានជំនួញពេញដៃរូបនេះ តែងតែធ្វើសប្បុរសធម៌មានច្រើនស្ទើររាប់មិនអស់។ តាមរយៈសកម្មភាពនេះហើយ ទើបធ្វើឲ្យទស្សនិកជនរក្សាការគាំទ្រ និងសរសើរពីទឹកចិត្តល្អរបស់នាង។
សូមជម្រាប់ផងដែរថា កាលពីពេលថ្មីៗ អ្នកនាងចោមក្វាន់បានឧបត្ថម្ភថវិការ១០០ដុល្លា នឹងចេញថ្លៃព្យាបាយដល់លោកតាដែលពិការភ្នែកដែលអត់ទីពឹងពីនាក់ប្តីប្រពន្ធដែលរស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នឹងផ្តល់ថវិការចំនួន១០០ដុល្លាដល់ប្អូនស្រីដែលកើតគីសដោះធ្ងន់ ផងដែរ៕