ពិតជាសោកស្ដាយណាស់ សម្រាប់កម្ពុជាដែលបានបាត់បង់ដីជាច្រើន ដែលរកបង្គោលព្រំដែនកម្ពុជា-ថៃ ចំកណ្ដាលទីក្រុងបាំងកក ត្រូវបានម្ចាស់ដីជីក….
សូមស្វែងយល់ជាគំនិតដូចតទៅ ៖ប្រវត្តិដើមឡើយបង្គោលនេះស្ថិតនៅព្រំប្រទល់រវាងប៉យប៉ែត ជាមួយស្រុកអារញប្រៈថេត ខេត្តស្រះកែវប្រទេសថៃ។ នៅសម័យសង្គ្រាមលោកលើកទី២ ប្រទេសជប៉ុនបានចូលមកដល់ តំបនឥណ្ឌូចិន ដោយចូលមកដល់ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៤១។ ការទទួលបានជោគជ័យរបស់ជប៉ុនបាននាំឲ្យថៃទទួលបានខេត្តចំនួន៣ដែលខ្លួនធ្លាប់គ្រប់គ្រងត្រឡប់ទៅវិញដូចជា ខេត្តបាត់ដំបង ស្វាយស៊ិសុផុន និងសៀមរាប។
ដោយហេតុនេះថៃបានដកបង្គោលព្រំដែនលេខ៤៩ និង៥០ ដែលធ្លាប់បានបោះជាមួយបារាំងក្រោមសន្ធិសញ្ញា បារាំង-សៀម ២៣ មិនា ១៩០៧ ត្រង់អារញប្រៈថេតចេញចេញ។ បង្គោលព្រំដែនពីរដើមនេះត្រូវបានគេយកទៅ រក្សាទុកនៅកន្លែងពីរផ្សេងគ្នាដោយបង្គោលលេខ៤៩ត្រូវបាននាំទៅរក្សានៅបន្ទាយទាហានជើងគោកលេខ១១ និងបង្គោលលេខ ៥០ ត្រូវមេទ័ពថៃឈ្មោះ ម័ងកន ព្រហ្មយោធី យកទៅរក្សាទុក (ផ្ទះគាត់)។
រួចត្រូវ បាន រក្សា បន្តមកដល់ទាយាទជំនាន់ក្រោយ។ បច្ចុប្បន្ននេះបង្គោលព្រំដែនលេខ៥០នេះត្រូវបានកូនចៅមេទ័ពថៃរូបនោះប្រគល់ឲ្យ ក្រុមសិល្បៈករ (នាយកដ្ឋានមួយរបស់ក្រសួងវប្បធម៌ថៃ) ដើម្បីយកទៅដាក់តាំងបង្ហាញនៅសារមន្ទីរ ជាតិប្រជីមបុរី។ ថ្មីៗសារមន្ទីរ ជាតិនៃទីក្រុងបាងកកបាននាំយកដាក់បង្ហាញនៅមុខព្រះទីន័ងពុទ្ធធាយសុវណ្ណ ក្នុងពិព័រណ៍ពិសេសមួយឈ្មោះថា Musuem Expo ៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ