លោក ពេជ្រ ស្រស់ ៖ មានក្លិនស្អុយជះចេញពីផ្ទៃក្នុងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ថានឹងដកមន្រ្តីស៊ីវិលដែលកំពុងតែបំរើការតាមស្ថានីយ៍ថ្លឹងរថយន្តទូទាំងប្រទេស សង្ស័យកើតមានអំពើពុករលួយ

(ភ្នំពេញ)៖ មានមន្ត្រីស៊ីវិលម្នាក់ បានជម្រាបទៅលោក ពេជ្រ ស្រស់ ថានឹងដកមន្រ្តីស៊ីវិលដែលកំពុងតែបំរើការតាមស្ថានីយ៍ថ្លឹងរថយន្តទូទាំងប្រទេស មិនថាមន្រ្តីចាស់ឬថ្មីនោះឡើយ ហើយជំនួសមកវិញនូវមន្រ្តីថ្មីទាំងអស់។ នេះបើយោងតាមផេកផ្លូវការរបស់លោក ពេជ្រ ស្រស់ បានធ្វើការបង្ហោះនៅព្រឹកថ្ងៃទី០៦ មករា ២០២០។

ក្នុងសំណេរពេញនៃការផុសរបស់លោក ពេជ្រ ស្រស់ គឺ “មានក្លិនស្អុយជះចេញពីផ្ទៃក្នុងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ”
******* (តម្រុយផ្ទៃក្នុង) *******
មន្រ្តីស៊ីវិលនៅទូទាំង ២៧ ស្ថានីយ៍ សរុបចំនួន ១៦២ រូប កំពុងយំខ្សឹបខ្សួលនៅក្នុងឱរាគឺដោយសារតែការកំណែទម្រង់ដែលស៊ីជ្រៅហួសរបស់រដ្ឋមន្រ្តី ស៊ុន ចាន់ថុល គឺស៊ីទាំងខ្ចីស៊ីទាំងចាស់ ធ្វើឲ្យមន្រ្តីស្ថានីយ៍ថ្លឹងរថយន្តស្ទើរតែគាំងបេះដូងគ្រប់គ្នា។

មន្រ្តីស៊ីវិល២៧ស្ថានីយ៍ថ្លឹងរថយន្តមួយចំនួនបានប្រាប់ខ្ញុំថា៖ រដ្ឋមន្រ្តី ស៊ុន ចាន់ថុល នឹងដកមន្រ្តីស៊ីវិលដែលកំពុងតែបំរើការតាមស្ថានីយ៍ថ្លឹងរថយន្តទូទាំងប្រទេស មិនថាមន្រ្តីចាស់ឬថ្មីនោះឡើយ ហើយជំនួសមកវិញនូវមន្រ្តីថ្មីទាំងអស់ដែលមិនទាន់ចេះធ្វើការងារផង។

មន្រ្តីដែលកំពុងរងការដកចោលទាំងនោះបានប្រាប់ខ្ញុំបន្ថែមទៀតថា៖បើរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លុបស្ថានីយ៍ថ្លឹងរថយន្តចោលទាំងអស់ទូទាំងប្រទេសតែម្តងទៅ គឺល្អជាងដើម្បី កុំឲ្យមានរឿងអយុត្តិធម៌កើតលើមន្រ្តីល្អៗដែលគ្មានកំហុសសោះពីព្រោះការដកអ្នកចាស់ ដាក់អ្នកថ្មីម៉ៅរួមទាំងនេះ គឺធ្វើឲ្យមន្រ្តីបាក់ទឹកចិត្តខ្លាំងណាស់ ដោយសារមានមន្រ្តីខ្លះមិនបានប្រព្រឹត្តនូវកំហុសអ្វីសោះក៏ត្រូវដកចោលដូចកូនស្ពៃដែរនោះ។

ពួកគាត់បានរៀបរាប់ប្រាប់ខ្ញុំទៀតថា បើរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើកំណែទម្រង់វះកាត់ សូមរដ្ឋមន្រ្តីវះកាត់តែមន្រ្តីស្អុយទៅបានហើយ សុំកុំម៉ៅរួមដូច្នេះ ពីព្រោះប៉ះដល់មន្រ្តីល្អៗដែរ។

បន្ថែមពីនេះទៅទៀតគឺពួកគាត់ដាក់ការសង្ស័យថា៖ការដកនូវមន្ត្រីស៊ីវិលទាំង១៦២រូបទាំងចាស់ទាំងថ្មី ដែលកំពុងបំរើការក្នុងស្ថានីយ៍ថ្លឹងរថយន្តដោយជំនួសអ្នកថ្មីទាំងអស់នោះ គឺអាចដាក់ឃ្នីគ្នារបស់ពួកគេពីក្រសួងទាំងអស់ឬជាបក្ខពួករបស់គេតែម្តង។

ក្រោយពីខ្ញុំ ពេជ្រ ស្រស់ បានស្តាប់ការរៀបរាប់របស់មន្រ្តីស៊ីវិលខាងលើរួចមក ខ្ញុំក៏ទទួលបានភស្តុតាងថែមទៀតពី មន្រ្តីជាន់ខ្ពស់ មួយរូបរបស់រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថានឹងមានការដកដូចមន្រ្តីទាំងនោះរៀបរាប់ពិតមែនហើយការដកមន្រ្តីទាំងនោះនឹងធ្វើឲ្យពួកគាត់បាក់ទឹកចិត្តយ៉ាងខ្លាំង ព្រោះថាមានមន្រ្តីខ្លះមិនបានប្រព្រឹត្តកំហុស
ផងបែជាត្រូវក្រសួងដកចោលដែរ…។

ចំពោះករណីខាងលើខ្ញុំនឹងសិក្សាថែម
ទៀត ដើម្បីធានាបាននូវតម្លាភាពនិង
យុត្តិធម៌ ជាពិសេសគឺទប់ស្កាត់នូវការ
ប្រព្រឹត្តអំពើពុករលួយ។ ” ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds