វៀតណាមបោះជំហានទៅរកអគ្គិសនីនៅនុយក្លេអ៊ែរហើយ ខណៈពេលប្រទេសនេះត្រូវបានរុស្សីផ្តល់កម្ចីជិត ៦០០ លានដុល្លារ
មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ (RCNEST) នឹងត្រូវបានចាប់ផ្តើមកសាងនៅឆ្នាំ២០២០ ដែលមានឡប្រតិកម្មកម្លាំង 10 – 15 MW ហើយធ្វើរួចរាល់នៅឆ្នាំ២០២៦ -នេះបើតាមការប្រកាសរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
ទុនវិនិយោគសរុបប្រមាណ ៦០០ លានដុល្លារ ក្នុងនោះ ៥៥២ លានដុល្លារ ជាទុនកម្ចី ODA របស់រុស្ស៊ី ហើយ ៩លានទៀត ជាទុនបដិភាគរបស់វៀតណាម ។
មជ្ឈមណ្ឌលនេះមានភារៈកិច្ច គាំទ្របច្ចេកទេសដល់នយោបាយឋាមពលអគ្គិសនីនុយក្លេងអ៊ែរជាតិ។