បញ្ចប់ការរុករក និងជួយសង្គ្រោះក្នុងករណីបាក់រលំអគារត្រូវបានបញ្ចប់ ជនរងគ្រោះសរុប ៥៩ នាក់ (របួស ២៣នាក់, ស្លាប់ ៣៦នាក់)

យោងតាមការបញ្ចាក់ពី កងពលតូចលេខ៧០ បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅក្នុងករណីបាក់រលំអគារកំពស់០៦ជាន់នៅខេត្តកែប ត្រូវបានបញ្ចប់នៅម៉ោង ១២ និង០០ ថ្ងៃត្រង់ ​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ លទ្ធមានដូចខាងក្រោម៖

រកឃេីញសរុប = ៥៩ នាក់ ( ប្រុស ៣៧ , ស្រី ២២ )
– របួស = ២៣ នាក់ ( ប្រុស ១៥ , ស្រី ៨ )
– ស្លាប់ = ៣៦ នាក់ ( ប្រុស ២២, ស្រី ១៤ )
បញ្ជាក់៖ ក្នុងចំនួនរួម ៥៩ នាក់ មានក្មេង ៦ ( ប្រុស ៤ , ស្រី ២ )

គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដល់ជនរងគ្រោះ អ្នករងរបួស និងស្លាប់នៅក្នុងករណីបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប ដោយអ្នករងរបួសក្នុងមួយនាក់ទទួលបានថវិកា ៤០លានរៀល (១ម៉ឺនដុល្លារអាមេរិក) អ្នកស្លាប់វិញសាកសពមួយថវិកា ២០០លានរៀល (៥ម៉ឺនដុល្លារអាមេរិក) ព្រមទាំងថវិកាបន្ថែម១០លានរៀលសម្រាប់បុណ្យសពនីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds