រកឃើញទីតាំងផលិតគ្រឿងញៀនដ៏ធំមួយនៅសង្កាត់អូរបែកក្អមដែលនៅ កណ្ដាលទីក្រុងភ្នំពេញ
ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ (ក៩) ដឹកនាំដោយលោក សេង គឹមឡាំង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបនៅចំណុចផ្ទះលេខ២៨៥AE0 ផ្លូវ៣៧១ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ហេតុការណ៍នេះបានកេីតឡេីងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី ។
មានម្ចាស់ផ្ទះឈ្មោះ អ៊ុយ រ៉ាស៊ី ភេទប្រុស (ពុំមានការឃាត់ខ្លួនមនុស្ស)
ជាលទ្ធផល ក្រុមការងារបានរកឃើញ វត្ថុតាមមួយចំនួន រួមមាន ៖ មេតំហ្វេតាមីន១៨kg , កេតាមីន៦០kg , សារធាតុមិនច្បាស់លាស់៥០,២kg , ម្ស៉ៅរូបពោតមានច្បាស់លាស់៨០កេះ , ម្ស៉ៅមិនច្បាស់លាស់៤៥kg , ម៉ាស៊ីនលាយថ្នាំ៩គ្រឿង , ជញ្ជីងថ្នឹង០២គ្រឿង , ពុម្ភគ្រាប់ថ្នាំ ១៨០ដើម និងសម្ភារៈមួយចំនួន ។
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការជំហ៊ានដំបូងមុខសញ្ញាជួញដូរគ្រឿងញៀន ឆ្លងដែនម្នាក់ ជាជនជាតិឥណ្ឌូនេស៊ី ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ឃាត់ខ្លួននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចប្រថាប់ត្រាមុខប៉ុស្តិ៍ត្រួតពិនិត្យ ច្រកទ្វារចេញចូលអន្តរជាតិកម្ពុជា-ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សម្រាប់ករណីទី២ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានបញ្ជាក់ថា នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពី លោក សេង គឹមឡាំង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបផ្ទះផលិតគ្រឿងញៀន នៅចំណុចផ្ទះលេខ២៨៥AE0 ផ្លូវ៣៧១ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានម្ចាស់ផ្ទះឈ្មោះ អ៊ុយ រ៉ាស៊ី ភេទប្រុស។ ជាលទ្ធផល សមត្ថកិច្ចដកហូតបានថ្នាំញៀន ប្រមាណជិត២០០គីឡូក្រាម ដែលជាប្រភេទថ្នាំ Pyrovalerone និងDopamine ដែលប្រើវាទៅនាំឲ្យរំជួលអារម្មណ៍។
ចំពោះវត្ថុតាងខាងលើ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន យកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវជាបន្ដរកមេក្លោងធំនៅពីក្រោយ ហើយផ្ទះខាងលើត្រូវបានបិតជាបណ្តោះអាសន្ន៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ