Update៖ រហូតដល់ម៉ោង៧នាទីយប់នេះ ក្រុមសមត្ថកិច្ចបានជួយសង្រ្គោះជនរងគ្រោះ១៦នាក់ហើយ
រហូតដល់ម៉ោង៧៖០០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះ បានជួយសង្រ្គោះជនរងគ្រោះ១៦នាក់ ក្នុងនោះជនរងគ្រោះម្នាក់បានស្លាប់ នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។
សូមបញ្ជាក់ថា នាល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ មានការបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប ក្បែវត្តសុមាធិ។ អគារនេះត្រូវបានគេអះអាងថា សាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ ដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់៕