បែលហ្សិក​នៅ​រក្សា​តំណែង​កំពូល​តារាង​ចំណាត់ថ្នាក់ FIFA ខណៈ​កម្ពុជា​ធ្លាក់​មួយ​កាំ

ថ្ងៃទី​ ០៤​ ខែមេសា ឆ្នាំ២០១៩ ម៉ោង 9:27PM

ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ នៅ​តែ​កាន់កាប់​កំពូល​តារាង​​ចំណាត់ថ្នាក់​របស់ FIFA ដែល​តាម​ពី​ក្រោយ​ដោយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ប្រេស៊ីល​អស់​រយៈពេល​ជាង ៦​ខែ។

បើ​ក្រឡេក​មក​មើល​ Top 10 វិញ ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ និង​អ៊ុយរុយហ្គាយ ឡើង​មួយ​លេខ​ដូច​គ្នា​ ដោយ​អង់គ្លេស​ឡើង​មក​លេខ ៤ ដែល​រុញ​ក្រូអាត​មក​លេខ​ ៥ ហើយ​អ៊ុយរុយហ្គាយ​ឡើង​មក​ ៦ ដែល​ធ្វើ​ឲ្យ​ក្រុម​ជើងឯក​ UEFA Euro 2016 ព័រទុយហ្គាល់​ធ្លាក់​មក​លេខ ៧។

បន្ត​មក​ទៀត​ ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ឡើង​មក ៣​ក្រិត​ ដោយ​ឡើង​មក​លេខ ១៣ ខណៈ​ឈីលី​ និង​ហុល្លង់​ចុះ​អស់​ ២​លេខ​ ដោយ​ឈីលី​ចុះ​មក​លេខ​ ១៥ ហើយ​ហុល្លង់​មក​លេខ​ ១៦។

មក​មើល​ប្រទេស​អាស៊ី​វិញ អ៊ីរ៉ង់​នៅ​តែ​ឈរ​លេខ​ ១ ក្នុង​ចំណោម​សមាជិក AFC តែ​អ៊ីរ៉ង់​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ ២១​ចំណោម​ប្រទេស​ FIFA។

ចំពោះ​ប្រទេស​អាស៊ាន​វិញ ក្រុម​ជម្រើស​ជាតិ​វៀតណាម​នៅ​លើ​គេ​ ហើយ​ឡើង​មក​មួយ​លេខ​ ដោយ​ឡើង​មក​លេខ​ ៩៨​។ ចំណែក​ឯ​ថៃ​នៅ​ចំណាត់​ថ្នាក់​លេខ ១១៤ ហើយ​ហ្វីលីពីន​លេខ​ ១២៤។ រីឯ​កម្ពុជា​យើង​វិញ​ ធ្លាក់​មួយ​កាំ​ដោយ​នៅ​ចំណាត់ថ្នាក់​លេខ​ ១៧៣ ដែល​នៅ​ពី​លើ​ក្រុម​ជម្រើស​ជាតិ​ឡាវ ប្រ៊ុយណេ និង​ទីម័រខាងកើត​៕

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds