មានតែ ៦ក្លឹបទេ ដែលមិនធ្លាប់កាត់ចេញពីលីគកំពូលតាំងពីបង្កើត PL មក
ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៩ ម៉ោង 8:20PM
Premier League ត្រូវបានបង្កើតក្នុងឆ្នាំ ១៩៩២ ហើយចាប់ពីពេលនោះមក មានរឿងរ៉ាវជាច្រើនបានកើតឡើង។ ក្នុងនោះដែរ មានតែក្លឹបចំនួន ៦ទេ ដែលមិនធ្លាប់កាត់ចេញពីលីគកំពូលនេះសោះ។
ក្លឹបទាំងនោះមានដូចជា៖
ក្លឹប Arsenal
ក្លឹប Chelsea
ក្លឹប Everton
ក្លឹប Liverpool
ក្លឹប Manchester United
ក្លឹប Tottenham Hotspur
ក្នុងចំណោមក្លឹបទាំង ៦នេះ មានតែ ៣ក្លឹបទេ ដែលមានវាសនាបានលើកពាន Premier League ដោយក្លឹបទាំងនោះមានដូចជា ក្លឹប Manchester United (ឈ្នះ ១៣លើក), ក្លឹប Chelsea (ឈ្នះ ៥លើក) និងក្លឹប Arsenal (ឈ្នះ ៣លើក)៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន