រដូវត្រីត្រូវ ជាលើកទី២នៅខែមករាខាងមុខនេះហើយ សូមប្រជាពលរដ្ឋនាំគ្នាធ្វើប្រហុក ផ្អក អោយបានច្រើនៗ

(ភ្នំពេញ)៖ នេះជាលើកទូ២ហើយ ដែលរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាបចេញសេចក្តីប្រកាសពីរដូវកាលត្រីត្រូវ។ ក្រសួងបានអះអាងថា ការប្រមូលត្រីសម្រាប់ធ្វើប្រហុក ផ្អក នឹងចាប់ផ្តើមជាថ្មីម្តងទៀត នៅខែមករា ឆ្នាំ២០២០ ចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។ រដ្ឋបាលជលផល បានប្រកាសឱ្យប្រជាពលរដ្ឋដែលតែងតែនិយមទៅធ្វើប្រហុក ផ្អក សម្រាប់បរិភោគនោះ អញ្ជើញទៅធ្វើប្រហុកផ្អកនៅក្នុងចន្លោះថ្ងៃនេះ។

តាមរយៈលិខិតជូនដំណឹងរបស់រដ្ឋបាលជលផលនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា បន្ទាប់ពីបានតាមដានលើស្ថានភាពទឹក ក្នុងបឹងទន្លេសាបរួចមកឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើនបន្តទៀត ក្នុងខែបុស្សនេះ ចាប់ពីថ្ងៃ៧កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងនូវឥទ្ធិពលព្យុះ។

ជាមួយការអំពាវនាវប្រជាពលរដ្ឋឱ្យទៅធ្វើប្រហុក ផ្អកហើយនោះ រដ្ឋបាលជលផលក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមក ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី កុំឱ្យមានការរាំងស្ទះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds