ផ្ដើម​ពី​នារីបម្រើការងារលើយន្តហោះធម្មតា ពុះពាររៀនក្លាយជាអ្នកបើកយន្តហោះស្ត្រីខ្មែរទី១​ក្នុង​ប្រវត្តិសាស្ត្រ​

យោងតាមគណនីហ្វេសបុកមិត្តភក្តិរបស់ចិន្តា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកឈ្មោះ Sreymom Kong រម្លឹកអនុស្សាវរីយ៍ និង​ អបអរសាទរមិត្តរួមការងារខ្លួន ជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា៖
“ចិន្តា ដូរី ក្នុងរូបភាពនេះ បានរម្លឹកខ្ញុំនៅពេលដែលបងបានបង្រៀនខ្ញុំឱ្យឆុងកាហ្វេ ។ ហើយឥឡូវនេះ រំលងបាន៤ឆ្នាំ បងអាចបើកយន្តហោះបាន ។ ខ្ញុំពិតជាមានមោទកភាពចំពោះបងណាស់ ហើយពេលនេះខ្ញុំចង់ឱ្យបងបង្រៀនខ្ញុំឱ្យបើកយន្តហោះដូចគ្នា ។ នារីនារីអាកាសយាននិកខ្មែរទី១” ។

សូមបញ្ជាក់​ថា​ ចិន្តា ធ្លាប់ជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែក​ ​បដិសណ្ឋារ​កិច្ច​ ​និង​ទេសចរណ៍ បន្ទាប់មកក៏បានក្លាយអ្នកអ្នកបម្រើការលើយន្តហោះបានតាមបំណង ។ ប៉ុន្តែកញ្ញាមិនបានបញ្ចប់ក្តីស្រមៃក្នុងការក្លាយជាអ្នកបើកយន្តហោះមួយរូបឡើយ រហូតដល់សម្រេចចិត្តបន្ត​ការ​ហ្វឹកហាត់​ជា​ពី​ឡុ​ត​នៅ​ឯក្រៅ​ប្រទេស ។ ប្រមាណជា៤ឆ្នាំ ក្នុងការខិតខំប្រឹងប្រែង កញ្ញាក៏ទទួលបានជោគជ័យ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds