ស្ពានអាកាសថ្មើរជើងចំនួន២កន្លែងទៀត នឹងសាងសង់ក្នុងពេលឆាប់នេះ នៅផ្សារដើមគរ និងសន្ធរម៉ុក

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរកន្លែងនៅ ត្រង់ទីតាំងផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩ ដោយគ្រោងស្ថាបនាឱ្យរួចរាល់ នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ ដើម្បីជួយសម្រួល ដល់ ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព និងមិនមានការប្រឈមគ្រោះថ្នាក់ណា មួយកើតឡើង។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យរដ្ឋ បាលសាលារាជធានីសម្រេចបើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែងនេះ គឺ ដើម្បីជួយសម្រួល រំដោះចរាចរណ៍ដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ប្រជាពលរដ្ឋពិសេស សិស្សានុសិស្ស ខណៈតំបន់ទំាងពីរនេះមានការលំបាកក្នុងការធ្វើដំណើរថ្មើរជើងកាត់ផ្លូវ ដោយសារតែប្រឈមនឹងចរាចរណ៍មមាញឹក។ ឯកឧត្ដមអភិបាល ក៏បានជំរុញឱ្យក្រុមហ៊ុន ស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់ទំាងពីរកន្លែងនេះ ត្រូវធ្វើឱ្យរួចរាល់ទាន់តាមផែន ការ ក្នុងរយៈ
ពេល៦ខែទៀត។

បើយោងតាមមន្រ្ដីជំនាញបច្ចេកទេសបានឱ្យដឹងថា គម្រោងស្ថាបនាស្ពានអាកាស ថ្មើរជើងនៅតំបន់ មុខផ្សារដើមគរគឺឆ្លងកាត់លើមហាវិថីគីមអ៊ីលសុង ខណៈគម្រោងស្ថាបនា ស្ពាន អាកាសថ្មើរ ជើងសន្ធរម៉ុកវិញគឺស្ថិតនៅលើចំណុចផ្លូវប្រសព្វទំាង៤ទិសតែម្តង ដើម្បីបង្ក លក្ខណៈងាយ ស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាព។

សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរ ជើងចំនួន ៣កន្លែងហើយ គឺនៅតំបន់ជម្ពូវ័ន្ត ស្ថិតក្នុងខណ្ឌពោធិសែនជ័យ មានចំនួន២កន្លែង និង នៅ តំបន់ ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោង ពង្រីក គម្រោងស្ថាបនាផ្លូវថ្មើរជើងនេះឱ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេស ជាតិមានការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds