ប្រជាពលរដ្ បួន គ្រួសារ ដែលមានជីវភាពខ្វះខាត ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក រាម សុមាន សមាជិកគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន តំណាងលោកស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមយុវជនកាយារិទ្ធ យុវជនស.ស.យ.ក ខេត្ត នាំយកអំណៅយមនុស្សធម៌ ទៅចែកជូនពលរដ្ឋក្រីក្រ មានជីវភាពខ្វះខាតចំនួន៤គ្រួសារ រស់នៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
មានបតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឪកាសនោះដែរ លោក រាម សុមាន សមាជិកគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន តំណាងលោកស្រី បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការសាកសួរសុខទុកពីពីសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានសាខាកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ ពីសុខទុកបងប្អូន ដោយធ្វើយ៉ាងណាមិនត្រូវទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ពិសេសនៅក្នុងខេត្តប៉ៃលិន្ មានលោកស្រី បាន ស្រីមុំ ជាប្រធាន ។លោកបានបន្តថា៖ ថ្វីត្បិតតែនេះ ជាអំណោយបន្តិចបន្តួច ប៉ុន្តែវាអាចជួយសម្រាលការខ្វះខាត របស់បងប្អូនបានមួយកម្រិត ដូច្នេះសូមបងប្អូន ត្រូវខិតខំប្រកបមុខរបរបន្ទាប់បន្សំបន្ថែម ដូចជាចិញ្ចឹមសត្វ ដាំដំណាំ ជាដើម ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ បានមួយផ្នែក។ ជាមួយគ្នានេះលោក ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកមូសខ្លា ដែលមាននៅតាមកន្លែងដក់ទឹកថ្លាជាដើម ដើម្បីសម្លាប់ដង្កូវទឹក ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ លើសពីនេះទៀត បងប្អូនត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដោយស្មារតីភ្ញាក់រលឹក ដើម្បីការពារសុវត្ថិភាពយើងទាំងអស់គ្នា ពីព្រោះដោយសារកំណើនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឲ្យព្រួយបារម្មណ៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ៕អត្ថបទ សុវណ្ណារិទ្ធ(ភ្នំខៀវ ប៉ៃលិន)

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds