ពេញចិត្តណាស់៖ ខណៈនេះប្រមុខបក្សយុវជនប្រកាសជួយថវិកាមួយចំនួនដល់បងប្រុសម្នាក់ដែលលក់ស្ពៃបានថោកហើយចែកអ្នកស្រុកដោយមិនយកប្រាក់
ភ្នំពេញ៖ កាលពីថ្មីៗនេះក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយដោយសារតែ តម្លៃស្ពៃនៅចុងឆ្នាំនេះ មានតម្លៃថោកពេក បានធ្វើឱ្យកសិករដាំស្ពៃជើងទាមួយរូប នៅភូមិតាគ្រុ ឃុំ ត្រែង ស្រុក រតនៈមណ្ដល ខេត្តបាត់ដំបង់ បានប្រកាសចែកស្ពៃជូនដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ។ បើតាមព័ត៌មានដែលទទួលបាន មូលហេតុដែលនាំឱ្យតម្លៃស្ពៃរបស់ពួកគាត់ចុះថោកបែបនេះ គឺដោយសារតែ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកដាំស្ពៃមានការកើនឡើងជាលំដាប់ ។
ប្រធានបក្សយុវជនកម្ពុជា បានសរសេរនៅក្នុងហ្វេសបុករបស់ខ្លួនថា៖ សូមជួយប្រាប់គាត់ផង ខ្ញុំនឹងរ៉ៃថវិកាពីក្រុមការងាររបស់គណបក្សយុវជនដើម្បីជួយសម្រាលការខាតបង់របស់គាត់ខ្លះ ៗ ។ បងអើយឲ្យខ្ញុំសុំទោសរឿងទីផ្សារទំនិញក្នុងស្រុកនេះ ខ្ញុំ ក៏បានជជែកយ៉ាងស្វិតស្វាញ ជាមួយក្រសួងពាក់ព័ន្ធដែរ ប៉ុន្តែពួកគេមានលេសគ្រប់ជំពូក ខ្ញុំក៏បានខិតខំតស៊ូជាមួយនឹងរដ្ឋអំណាចម្តងហើយម្តងទៀត ដើម្បីឲ្យបិទការនាំចូលបន្លែពីក្រៅប្រទេសជាបណ្តោះអាសន្នសិនដើម្បីទិញនូវបន្លែនៅក្នុងស្រុកយើងហើយបើផ្គត់ផ្គង់តម្រូវការមិនគ្រប់គឺចាំនាំចូលតែបន្លែណា ដែលត្រូវការទៅបានហើយ ប៉ុន្តែពួកគេថាបើបិទបន្លែនាំចូលពីក្រៅស្រុកហើយបើខ្វះការផ្គត់ផ្គង់ក្នុងស្រុក តើនរណាម្នាក់ជាអ្នកទទួលខុសត្រូវ…..? ខ្ញុំក៏អស់យោបល់ទៅ ស្រាប់តែឥឡូវបងប្រុសនៅសល់បន្លែ តើនរណាជាអ្នកទទួលខុសត្រូវទៅលោកអើយ😭😭😭😭ប៉ុន្តែទោះបីជាយ៉ាងណា ខ្ញុំនឹងខិតខំបន្តទៀត ដើម្បីជម្រុញឲ្យរដ្ឋាភិបាលគិតគូរស្វែងរកទីផ្សារក្នុងស្រុកយើងនិងធានាតម្លៃឲ្យថ្លៃសមរម្យជូនដល់បងប្អូនកសិករខ្មែរនៃយើង ហើយបើថ្ងៃណាមួយខ្ញុំឈ្នះឆ្នោតសម្លេងភាគច្រើន ឬ ២/៣ នៅក្នុងរដ្ឋសភា គឺខ្ញុំនឹងស្នើឲ្យបិទការនាំចូលបន្លែពីក្រៅស្រុកជាបណ្តោះអាសន្ន ដើម្បីធានាទីផ្សារ និង តម្លៃកសិផលក្នុងស្រុកជូនបងប្អូនប្រជាកសិករខ្មែរយើង។ពេជ្រ ស្រស់ ២៦ / ១២ / ២០១៩៕