ផ្ទុះការរិះគន់ កីឡាការនី វឿន សុថាន ជាកីឡាការនីបាល់ទាត់ ដែលទទួលបានស្បែកជើងមាស តែបែរជាទទួលបានប្រាក់រង្វាន់ត្រឹមតែ ១០មុឺនរៀល
កាលពីពេលថ្មីៗនេះ មជ្ឈដ្ឋានមហាជនអ្នកប្រេីប្រាស់បណ្តាញសង្គមជាច្រើនបានមានការរិះគន់ជាខ្លាំងចំពោះកីឡាការិនីបាល់ទាត់មួយរូបក្នុងខេត្តកំពង់ឆ្នាំង ខណៈដែលកីឡាការិនីរូបនេះទទួលបានស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា តែអ្វីដែលហួសចិត្តនោះ ប្រាក់រង្វាន់បានត្រឹមតែ ១០មុឺនរៀលទៅវិញ។
បេីយោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ និយាយដេីមកីឡា បានមានការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖«ប្រាក់រង្វាន់ មួយរយពាន់រៀល សូមចូលរួមអបអរសាទរដល់កីឡាការិនី វឿន សុថាន ជាកីឡាការិនីបាល់ទាត់សមាគមនៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ដែលបានទទួលស្បែកជើងមាសពីសហព័ន្ធបាល់ទាត់នារីកម្ពុជា»។
ក្រោយពីបានបង្ហោះរូបភាព កីឡាការិនីបាល់ទាត់វឿន សុថាន ជាម្ចាស់ពាន់ស្បែកជើងមាស ជាមួយនឹងប្រាក់រង្វាន់ចំនួន១០ម៉ឺនរៀល មហាជនជាច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំង ហើយក៏សង្ឃឹមថាប្រាក់រង្វាន់នឹងប្រសើរជាងនេះផងដែរ៕