ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ ដែល​ត​ភ្ជាប់ក្នុង​ស្រុក​ក្រូចឆ្មារ និង​ ស្រុក​ស្ទឹងត្រង់ នៅខេត្ត កំពង់ចាម

ការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយគិតមកដល់ពេលបច្ចុប្បន្នបានសម្រេចការសាងសង់ប្រមាណ ៧៥,៧% ហើយ។លើសពីនេះក្រុមការងារអនុវត្តគម្រោង ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់ធ្វើការសោចទឹកជាប្រចាំតាមបណ្តោយផ្លូវតភ្ជាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់(ដីហុយ) និងធ្វើការរៀបចំប្រព័ន្ធសុវត្ថិភាព(ស្លាកសញ្ញាចរាចរណ៍ ខ្សែចំណាំងផ្លាតការពារតាមជម្រាលជើងទេរ និងប្រព័ន្ធភ្លើងសញ្ញាបំភ្លឺពេលយប់) ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីធានាសុខសុវត្ថិភាពអំឡុងពេលសាងសង់ស្ពាននេះ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាវេលាថ្ងៃត្រង់ទី ២៥ ខែធ្នូ ឆ្នាំ២០១៩។

គម្រោង​ចំណាយ​សម្រាប់​ការ​សាងសង់​ស្ពាន​នេះ ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន អនុវត្ត​គម្រោង​​សម្រាប់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កម្ពុជា និង​ទទួល​ការ​សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group Co., Ltd​។ទន្លេ​មេគង្គ ​គឺ​ជា​ទន្លេ​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ប្រវែង​ទន្លេ​មេគង្គ​នៅ​ក្នុង​ខេត្ត​កំពង់ចាម ក្រចេះ ​និង​ខេត្ត​ស្ទឹងត្រែង ភាគ​ខាង​ជើង​ប្រទេស ​កម្ពុជា មាន​ប្រវែង​ជាង ​៣០០ ​គីឡូ​ម៉ែត្រ ប៉ុន្តែ​មាន​ស្ពាន​ឆ្លង​កាត់​ទន្លេ​ដ៏​ធំ​នេះ​តែ ​២ ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ពិធី​ដ៏​អធិកអធម​នោះ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​មាន​ប្រសាសន៍​ថា ​គម្រោង​នេះ​គឺ​ជា​ស្ពាន​ទី ​៣ ​ឆ្លង​កាត់​ទន្លេ​មេគង្គ ដែល​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ប្រទេស ​កម្ពុជា ជាមួយ​នឹង​ជំនួយ​របស់​ចិន​។ ស្ពាន​នីមួយៗ ​គឺ​ជា​សក្ខីភាព​នៃ​ចំណង​មិត្តភាព​រវាង​ចិន​ និង​កម្ពុជា​។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds