ក្នុងថ្ងៃនៃបុណ្យណូអែល “គ្រីស្ទម៉ាស” សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារ ជូនពរបងប្អូនជនរួមជាតិ
(ភ្នំពេញ) បើយោងតាមគណនីហ្វេបុក សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះថ្ងៃទី ២៥ ធ្នូនេះ នេះជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទ។ ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ធមានសិទ្ឋិសេរីភាពរស់នៅប្រកបរបរទទួលទាន និង ជ្រើសរើសជំនឿសាសនាទៅតាមការពេញចិត្តរបស់
ខ្លួនដោយគ្មានការបង្ខិត បង្ខំអ្វីឡើយ។
ទាំងបងប្អូនពុទ្ឋសាសនិកជន, ខ្មែរឥសស្លាម និងគ្រិស្តសាសនិក គឺយើងរស់នៅសុខដមជាមួយគ្នាដោយសុខសាន្តឆ្លៀតក្នុងថ្ងៃនៃបុណ្យណូអែល “គ្រីស្ទម៉ាស” ថ្ងៃទី ២៥ ធ្នូនេះ ខ្ញុំសូមជូនពរបងប្អូនគ្រិស្តសាសនិក និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខនិងចម្រុងចម្រើនរុងរឿងគ្រប់ៗគ្នា។
គួបញ្ជាក់ផងថា បុណ្យ គ្រីស្ទម៉ាស មិនមែនជាបុណ្យប្រពៃណីខ្មែរនោះទេ ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះថា ទាំងបងប្អូនពុទ្ឋសាសនិកជន, ខ្មែរឥសស្លាម និងគ្រិស្តសាសនិក គឺយើងរស់នៅសុខដមជាមួយគ្នាដោយសុខសាន្ត និង ជ្រើសរើសជំនឿសាសនាទៅតាមការពេញចិត្តរបស់ខ្លួនដោយគ្មានការបង្ខិត បង្ខំអ្វីឡើយ។