អភិបាលខេត្តប៉ៃលិន ៖ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ តែងតែគិតគូពីសុខទុក្ខដល់កងទ័ពគ្រប់ទីកន្លែង

(ខេត្តប៉ៃលិន)៖ នៅទីបញ្ជាការវរសេនាតូចលេខ១ ចំណុះ ឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មានពីចុះសួសុខទុក្ខ ក៏ដូចជាស្វែងយល់ជីវភាពរបស់កងទ័ព ក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមេបញ្ជការ មេបញ្ជាការង ចំណុះអង្គភាពយោធភូមិភាគទី៥ ដែលពិធីនេះប្រព្រិត្តទៅនៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើតាមលោកវរសេនីយ៍ទោ ហោ ប៊ុនហៀង មេបញ្ជាវរសេនាតូចលេខ១ បានឱ្យដឹងថា៖ បើទោះបី សភាពការណ៍នៅតាមជួរបន្ទាត់ព្រំដែន (ខ្មែរ-ថៃ) ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានសភាពស្ងប់ ស្ងាត់ធម្មតាយ៉ាងណាក៍ដោយ ក៏បញ្ជាការវរសេនាតូចលេខ១ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពចំណុះ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ បំពេញភារកិច្ចទទួលខុសត្រូវដោយចិត្តមុះមុត ក្លាហាន រឹងមាំ និងមានសាមគ្គីភាពល្អ ដោយឈរលើគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងប្រជាជនគ្រប់ពេលវេលាជានិច្ច ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ប្រកបដោយឆន្ទះគោលជំហរទទួលខុសត្រូវខ្ពស់។

ថ្លែងក្នុងពិធីនេះដែរលោក ផាន់ ចាន់ធុល អភិបាល ខេត្ត ប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ទោះស្ថិតក្នុង កាលៈទេសៈណាក៍ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន គឺតែងតែគិតគូពីសុខទុក្ខរបស់កងទ័ព និងគ្រួសារទ័ពនៅគ្រប់កងឯកភាព និងគ្រប់គោលដៅ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីផងដែរ។

លោកអភិបាលខេត្ត ក៍បានជំរុញដល់បណ្តាអង្គភាពសម្ព័ន្ធ មេត្រីភាពទាំងអស់ ត្រូវបន្តជួយ ឧបត្ថម្ភគាំទ្រ និងចុះសួរសុខទុក្ខ ដល់កងយោធពលខេមរភូមិន្ទទាំងអស់ ដែលកំពុងបំពេញភារកិច្ច ការពារជាតិនិងប្រជាជន ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋរួមទាំងប្រទេសជាតិទាំងមូល ក៍ដូចជាផ្សារភ្ជាប់ មនោសញ្ចេនារវាងសមរភូមិមុខនិងសមរភូមិក្រោយ ឱ្យបានកាន់តែជិត សិ្នទ្ធថែមទៀតផងដែរ។

ចំណែក ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥បាន មាន ប្រសាសន៍ កោតសរសើរ ដល់អង្គភាព វរសេនាតូចលេខ១ ដែលមានការវិវត្តិឈាន ឡើងជាលំដាប់ បើប្រៀបធៀបទៅនឹងរយ:ពេលមុន នេះបញ្ជាក់ពីប្រសិទ្ធភាព នៃការដឹកនាំរបស់ថ្នាក់ ដឹកនាំ អង្គភាពគ្រប់ជាន់ថ្នាក់ មានការសាមគ្គី ឯកភាព ផ្ទៃក្នុងល្អ និង ដោយអាស្រ័យ មានការចូលរួមដ៏សស្រាក់សស្រាំ ពីនាយ-ពលទាហាន គ្រប់ៗរូប និងការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំខេត្ត សប្បុរស ជន និងបណ្តាសម្ព័ន្ធមេត្រីភាព។

ឯកឧត្តមឧត្តមសេនីយ៍ឯក ក៍បានបានមានប្រសាសន៍ ក្រើនរំលឹក ដល់គ្រប់ អង្គភាពទាំងអស់ ត្រូវ អនុវត្ត ន៍ឱ្យបានរឹងមាំនូវ ភារកិច្ច នៃកងយោធពល ខេមរ ភូមិន្ទ គឺការពារជាតិ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ការពារសន្តិភាព ស្ថិរភាព សង្គមជាតិ ឱ្យបាន ដាច់ខាត ទោះក្នុង តម្លៃណាក៍ដោយ។

ឯកឧត្តមសង្កត់ធ្ងន់ថា៖ យើងជាកងទ័ពជួរមុខ ត្រូវមានគោលជំហរច្បាស់លាស់ និងរាំមាំក្នុងការការពារបូរណភាពទឹកដី ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ហើយគ្រប់អង្គភាពត្រូវប្រចាំការជាប្រចាំនិងស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវអភិក្រមទាំង ៥ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ឆ្លុះកញ្ជក់ ងូតទឹក ដុសក្អែលព្យាបាល និងវះកាត់ ជាពិសេសគ្រប់ អង្គភាព ត្រូវបន្តអនុវត្តន៍ការងារ កសាងពង្រឹងអង្គភាពរឹងមាំ លើ គ្រប់វិស័យ ដូចដែល មានចែង នៅក្នុងផែនការកសាង ពង្រឹង អង្គភាពរឹងមាំ របស់យោធភូមិភាគទី៥ ដោយស្មារតីទទួល ខុសត្រូវខ្ពស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds