ជប៉ុន បន្តលើកិច្ចសហប្រតិបត្តិការបច្ចេកទេស លើគម្រោងពង្រឹងតួនាទីអង្គភាពស៊ីម៉ាក់ សម្រាប់រយៈពេល៤ឆ្នាំទៅមុខទៀត

(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ១៩៩២ ស៊ីម៉ាក់បានទទួលជំនួយថវិកា និងជំនួយបច្ចេកទេស ជាទឹកប្រាក់ចំនួនជាង៧០លានដុល្លារអាមេរិក និងជាឧបករណ៍ និងសម្ភារគិតជាទឹកប្រាក់ចំនួនប្រមាណ៥០លានដុល្លារអាមេរិក ពីរដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេសជប៉ុន ស្ថានទូតជប៉ុន ទីភ្នាក់ងារ JICA, Japan Mine Action Services, Good Earth Japan, Peace Boat និង Rotary Club ។ ស៊ីម៉ាក់បានបញ្ជាក់ទៀតថា ក្រោមជំនួយថវិកា និងសហប្រតិបត្តិការបច្ចេកទេសនេះ ជប៉ុនបានផ្តល់ឲ្យស៊ីម៉ាក់នូវ ម៉ាស៊ីនបោសសំអាតមីនចំនួន ១៣គ្រឿង ម៉ាស៊ីនកាត់គម្ពោតព្រៃចំនួន ៤៤គ្រឿង ម៉ាស៊ីនរាវមីនចំនួន ២,៨៨៩គ្រឿង អាវគ្រោះការពារចំនួន ៥,៨៤០សម្រាប់រថយន្តចំនួន ៣៩៨គ្រឿង និងឧបករណ៍ និងសម្ភារបោសសម្អាតមីន និងការិយាល័យមួយចំនួនទៀត។

ការគាំទ្រដែលមិនអាចកាត់ថ្លៃបាននេះ បានរួមចំណែកធ្វើឲ្យស៊ីម៉ាក់រំដោះផ្ទៃដីដែលរងផលប៉ះពាល់ដោយ សារមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានចំនួន ១០៣៥ គីឡូម៉ែត្រការ៉េ និងរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម័្ពន្ធរូបវ័ន្ត រួមមាន ផ្លូវថ្នល់ សាលារៀន ស្រះទឹក ក្រោយការបោសសម្អាតមីន។ ជាមួយគ្នានេះ ស៊ីម៉ាក់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះ ចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ជាពិសេសស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងទីភ្នាក់ងារ JICA ចំពោះការគាំទ្រ និងសហប្រតិបត្តិការដ៏ល្អជាមួយស៊ីម៉ាក់ ដើម្បីប្រយុទ្ធប្រចាំងទល់នឹងមរតកមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងជួយសង្រ្គោះជីវិត និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ស៊ីម៉ាក់ និង JICA បានចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស លើគម្រោងពង្រឹងតួនាទីអង្គភាពស៊ីម៉ាក់ សម្រាប់រយៈពេល៤ឆ្នាំ (ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២៤) ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេសលើកិច្ចការមីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្ម កងយោធពលខេមរភូមិន្ទ និងលោក Masahiro Mikami ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ គម្រោងនេះ មានគោលបំណងជួយពង្រឹងបន្ថែមនូវតួនាទីស៊ីម៉ាក់ ដែលជាស្ថាប័នជាតិ ក្នុងការផ្តល់នូវសេវាកម្មសកម្មភាពមីន ប្រកបដោយឯកទេស និងឈានមុខ ជាលក្ខណៈអន្តរជាតិ។

ដោយឡែក នាពេលថ្មីៗនេះ ប្រទេសជប៉ុនបានផ្តល់ថវិកាចំនួន ១,៧៩៩,៨៥០ដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងជំនួយថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន សម្រាប់សន្តិសុខមនុស្សជាតិ ក្នុងវិស័យសកម្មភាពបោសសម្អាតមីនដើម្បីមនុស្សធ៌ម សម្រាប់រយៈពេលពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២០ បន្ថែមលើជំនួយគម្រោងបច្ចុប្បន្ន ដែលមានស្រាប់ គឺគម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយជនរងគ្រោះគ្រាប់មីន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open