រដ្ឋមន្ត្រីអប់រំ៖ ការពនិត្យទឹកនោមរបស់សិស្សតាមសាលារៀន ដើម្បីស្វែងរកសារធាតុញៀនក្នុងខ្លួនសិស្សទាល់តែមានច្បាប់ទើបអាចពិនិត្យបាន

ភ្នំពេញ៖ កិច្ចប្រជុំ ឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ នៅព្រឹកមិញនេះ នៅវិមានសន្តិភាព ដឹកនាំប្រជុំដោយ លោក ហង់ ជួនណារ៉ុន ដោយកិច្ចប្រជុំនេះមានប្រធានបក្សទាំង១៦ចូលរួមផងដែរ ដោយក្នុងកិច្ចប្រជុំនៅ លោក ហង់ ជួនណារ៉ុន​ បានបើកសិទ្ធទៅអោយប្រធានបក្សទាំង ១៦ មានការសំណូមពរអោយក្រសួងយកទៅដោះស្រាយនិងពិនិត្យមើលផងដែរ។

ក្នុងនោះផងដែរ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសំណូមពរ អោយក្រសួង បង្កើតនូវកម្មវិធីពិនិត្យទឹកនោមសិស្សនៅថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ ដើម្បីស្វែងរកសារធាតុញៀនរៀងរាល់៣ខែម្តងសំរាប់ជំហ៊ានដំបូង គឺដើម្បីបង្ការ និងទប់ស្កាត់សិស្សសេពគ្រឿងញៀន។

លោក ហង់ ជួនណារ៉ុនក៏បានឆ្លើយតបមក លោក ពេជ្រ ស្រស់វិញថា៖ សាលារៀនគ្មានលុយដើម្បីពិនិត្យទឹកនោម ស្វែង រកសារធាតុញៀនក្នុងខ្លួនសិស្សបានទេ ហើយក៏ត្រូវបង្កើតច្បាប់ ដើម្បីពិនិត្យទឹកនោមសិស្សក្នុងការស្វែងរកនូវសារធាតុញៀនលើខ្លួនសិស្សដោយរដ្ឋមន្រ្តីបានអះអាងថា បើពិនិត្យទឹកនោមរបស់សិស្សដើម្បីស្វែងរកសារធាតុញៀន គឺប៉ះពាល់សិទ្ធិរបស់សិស្ស

បើយោងទៅតាមផេក លោក ពេជ្រ ស្រស់ ក៏បានបង្ហោះសារនៅក្នុងគណនីផេក របស់លោកផ្ទាល់បានចោទជាសំណូរថា៖ គ្រាន់តែបង្កើតកម្មវិធីពិនិត្យទឹកនោមតាមអង្គភាពនានា តើចាំបាច់បង្កើតច្បាប់ ដើម្បីដាក់ឲ្យពិនិត្យដែរឬទេ..?ហើយការពិនិត្យទឹកនោមដើម្បីស្វែងរកសារធាតុញៀនជាការរំលោភសិទ្ធិមនុស្សដែរឬទេ..? បើយោងទៅតាមរដ្ឋមន្រ្តីក្រសួងអប់រំ ការដែលពិនិត្យទឹកនោមស្វែងរកសារធាតុញៀនក្នុងសាលារៀនលើសិស្សរៀងរាល់ ៣ខែម្តងគឺត្រូវតែបង្កើតច្បាប់ ហើយក៏ជាការរំលោភសិទ្ធិមនុស្សផងដែរ…បើមិនបានបង្កើតច្បាប់ក្នុងការពិនិត្យស្វែងរកសារធាតុញៀន។ ខ្ញុំសុំអស់យោបល់ សូមទុកឲ្យបងប្អូនម្តង…២៣/១២/២០១៩។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open