អតីតអភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តក្រចេះហើយថ្ងៃនេះ

(ក្រចេះ)៖ លោក នុត ពុធដារ៉ា អតីតអភិបាលខណ្ឌដង្កោ ត្រូវបានប្រកាសតែងតាំង ឲ្យចូលកាន់តំណែងជាអភិបាលរងខេត្តក្រចេះជាផ្លូវការ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពី ក្រុមប្រឹក្សា គណៈអភិបាលខេត្តក្រចេះ កងកម្លាំងប្រដាប់អាវុធ ព្រមទំាងមន្រ្តីរាជការ ជាច្រើននាក់ទៀតផង។

គួរំលឹកថា លោក នុត ពុធដារ៉ា អតីតជាអភិបាលខ័ណ្ឌដង្កោ បានផ្ទេមកជាកាន់ជាអភិបាលរងខេត្តក្រចេះ ដោយលោកស្រី គឹម ញឹប ជំនួសលោក នុត ពុធដារ៉ា អភិបាលខ័ណ្ឌដង្កោវិញ៕

អត្ថបទដែលជាប់ទាក់ទង