មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្តល់ជូនការវះកាត់ឥតគិតថ្លៃចំពោះជម្ងឺដុំពកមុខមាត់ ក និងជម្ងឺមួយចំនួនទៀត ក្នុងខែមករា ឆ្នាំ២០២០ ខាងមុខ

(ភ្នំពេញ)៖ នៅក្នុងសេចក្តីជូនដំណឹងដែលចេញផ្សាយដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ ឲ្យដឹងថា ក្រោមកិច្ចសហការជាមួយ សមាគមមិត្តភាព និង សប្បុរសធម៌កម្ពុជា និង អង្គការអិនធើណាសូណល រីលេហ្វ (International Relief Org) មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត រាជធានីភ្នំពេញ នឹងផ្តល់ជូន ការវះកាត់ដោយឥតគិតថ្លៃ ចំពោះជម្ងឺដូចជា៖ ដុំពកមុខមាត់ ក ក្រពេញទឹកមាត់ ពិការមុខមាត់ពីកំណើត ជម្ងឺមាត់ថ្គាម ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។ ការពិនិត្យ និងចុះឈ្មោះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅបន្ទប់ពិគ្រោះជម្ងឺឯកទេសបន្ទប់លេខ 9B រៀងរាល់ថ្ងៃពុធ និងព្រឹកថ្ងៃសៅរ៍។

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds