ចោមក្វាន់ ប្រកាសចេញថ្លៃព្យាបាលភ្នែកជូនលោកតាអត់ទីពឹងនៅ ស្រុក​គាស់​ក្រឡ​ ខេត្តបាត់ដំបង

ក្រោយហ្វេសបុកឈ្មោះ​ថា Chav Mearnup Keo Nimith បាន​ធ្វើការ​បង្ហោះ​នៅ​វី​ដេ​អូ​មួយ ដែល​បង្ហាញ​អំពី​ជីវភាព​លំបាក​វេទនា​របស់​លោកតា និង​លោកយាយ​ចាស់ជរារស់នៅភូមិ​ព្រៃ​ទទឹង ​ឃុំ​ឆ្នាល់​មាន់ ស្រុក​គាស់​ក្រឡ​ ខេត្តបាត់ដំបង​ អ្នកនាង​ចោម​ក្វាន់បានឧបត្ថម្ភថវិការ១០០ដុល្លា នឹងចេញថ្លៃព្យាបាយដល់លោកតាដែលពិការភ្នែក។

អ្នកនាងចោមក្វាន់ តាមរយៈហ្វេសបុកបានអោយដឹងថា ទេាះខ្ញុំមិនបានចុះទៅផា្ទល់ ខ្ញុំមានថវិកាតិចទូចចំនួន​៤០មុឺន​រៀល ផ្ញេីតាមបងប្រុសជូន​លេាកតាសូមអេាយលេាកតាឆាប់ជាពីជំងឺទាំងឡាយមានសុខភាពល្អឡេីងវិញ។ ជាមួយគ្នានេះដែរ អ្នកនាងបានបន្ថែមថានាងខ្ញុំចោមខ្វាន់ Choum Kvan នឹងចេញថ្លៃព្យាបាលភ្នែករបស់លោកតាទំនាក់ទំនងមក 01798​30​31។

សូមរំលឹកផងដែរថា កាលពីពេលថ្មីៗ ម្វាស់គណនី​ហ្វេ​ស​ប៊ុ​កChav Mearnup Keo Nimith ​បាន​សរសេរ​ថា “​សូម​បងប្អូន​មេត្តា​ជួយ share video នេះ​ផង និង​ជួយ​ជា​ថវិកា​បន្តិចបន្តួច​ដល់​លោកតា​លោកយាយ​ផង​ចុះ ព្រោះ​សព្វថ្ងៃ​ពួក​គាត់​រស់នៅ​គ្មាន​កូនចៅ​និង​គេ​ទេ​គឺ​អាស្រ័យ​លើ​អ្នក​ជិតខាង អោយ​បាយកក តិចតួច​ដើម្បី​ចិញ្ចឹមជីវិត​អ្វី​ដែល​គួរ​ឲ្យ​ខ្លោចចិត្ត​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​មុង​ភួយ​របស់​គាត់​រហែករ​យ៉េ​រយ៉ៃ​អស់ហើយ ថវិកា​បងប្អូន​បន្តិចបន្តួច​ប៉ុន្តែ​អាច​ជួយ​ផ្លាស់​ប្ដូរជីវិត​គាត់​បាន​ឲ្យ​រស់​ស្រួល​ជាង​នេះ​បាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds